ប្រសាសាន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់មេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន

ប្រសាសាន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ បានថ្លែងថា សម្តេចពិតជាមោទនភាពជាមួយវិស័យសិល្បៈរបស់កម្ពុជា ដែលប្រឹងប្រែងរស់ជាមួយគ្នាពីស្ថានភាពដ៏លំបាក។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើក្រឡេកពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកាល គឺគេលំបាកយល់ ព្រោះថាស្ថានភាពនាពេលបច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់ ហើយគេក៏ប្រហែលមិនបានដឹងថា កម្ពុជាពីអតីតកាលបានឆ្លងកាត់ការលំបាកយ៉ាងណាខ្លះនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានដាក់បទកាត់ខណ្ឌស្លា ដែលដេញដោយលោកតា គង់ ណៃ តាមទូរស័ព្ទជាប់ជានិច្ច ដោយសម្តេចបានហៅការដាក់ជាប់ តាមខ្លួននូវបទកាត់ខណ្ឌស្លា គឺជាចលនានៃគាំទ្រដល់សិល្បៈបុរាណរបស់ខ្មែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិល្បៈមហាជនកាលពីអតីតកាលជាពិសេសក្នុងទសវត្សរ៍ឆ្នាំ៨០ គឺសម្បូរណ៍ខ្លាំង តែបច្ចុប្បន្នសិល្បៈមហាជននេះ ត្រូវថមថយទៅវិញក្នុងសម័យនៃការប្រកួតប្រជែងនេះ។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ការលេងល្ខោនក្នុងសម័យកម្ពុជាទើបរំដោះពីរបប ប៉ុលពត តួល្ខោនសុទ្ធតែកាន់កាំភ្លើង សូម្បីតែតួយក្ស។

– សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះការទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ក្រុងហ្វូគុអូកា របស់រដ្ឋាភិបាលជប៉ុន។ នេះគឺជោគជ័យសម្រាប់ជាតិកម្ពុជាទាំងមូលលើវិស័យសិល្បៈ ពីស្ថានភាពមួយដ៏លំបាកលំបិន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចម្រៀងសម័យ និងបុរាណ ត្រូវតែផ្សារភ្ជាប់គ្នា បើគ្មានបុរាណ មិនដឹងថាសម័យកើតពីទីណាមកនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំក្រោយតទៅសម្តេចនឹងមានជំនួបមួយឆ្នាំម្តងជាមួយសិល្បករ សិល្បការិនី ដែលធ្វើគួបគ្នាជាមួយការប្រារព្ធទិវាវប្បធម៌ ៣ មីនា តែម្តង។ ការជួបជុំនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ហើយក៏មានការស្រស់ស្រូបអាហារជុំគ្នា តែសុំកុំធ្វើនៅថ្ងៃសុក្រ សៅរ៍ អាទិត្យ ឬចន្ទ ព្រោះប៉ុន្មានថ្ងៃនេះក្រុមអ្នកសិល្បៈរវល់ជាមួយការប្រគំតន្រ្តី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីជួបជុំនេះ គឺត្រូវអញ្ជើញអ្នកសិល្បៈមកពីគ្រប់ទម្រង់ទាំងអស់។

– សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ១០០លានរៀល ដល់លោកតា គង់ ណៃ និងលោកតា ប្រាជ្ញ ឈួន ចំនួន ២០លានរៀល។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអនុញ្ញាតឲ្យនរណាបំផ្លាញទឹកដីកម្ពុជាបាននោះឡើយ។ សម្តេចបន្តថា វត្តមានរបស់សម្តេច គឺជាវត្តមានដ៏ចាំបាច់ ដើម្បីការពារជាតិ ទប់ទល់ជាមួយក្រុមក្បត់ជាតិ ក្រុមធ្វើបដិវត្តន៍ពណ៌ និងដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិឲ្យកាន់តែរីកចម្រើនបន្តទៅទៀត។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាម៉ោង៩៖៥៦នាទី ព្រឹកថ្ងៃដដែល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort