ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡា

(FN)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ និស្សិតសាកលវិទ្យាល័យចេនឡា ដែលទួលបានសញ្ញាបត្រនេះ មានចំនួនសរុប២៨៣៨នាក់ ក្នុងនេះមាននារី១៥៨៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនូវថ្នាក់បរិញ្ញាបត្ររងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅក្នុងឆ្នាំសិក្សាពី ២០១២ ដល់ឆ្នាំ២០១៦។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យចេនឡា។ សម្តេចតេជោ ក៏បានលើកឡើងថា ការបង្កើតសាកលវិទ្យាល័យឲ្យចេញជារូបរាងជារឿងល្អមួយ តែការរក្សាបាននូវនិរន្តរភាពទើជារឿងសំខាន់។

– សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងអំណរគុណសម្រាប់ការរួមគ្នាងើបចេញពីភ្លើងសង្រ្គាម និងជំរុញឲ្យកម្ពុជាមានការរីកចម្រើន។ សម្តេចតេជោ បានលើកឡើងថា គ្មានការជោគជ័យ និងរីកចម្រើនណាមួយដោយគ្មានការចូលរួមនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ ដែលបានអនុវត្តន៍ការប្រឡងបាក់ឌុបនាពេលកន្លងទៅឲ្យទទួលបានជោគជ័យ ជាពិសេស​គឺការចូលរួមសាទរពីប្រជាពលរដ្ឋ។ សម្តេចថា ការធ្វើកំណែទម្រង់អប់រំនេះ គឺមានសារៈសំខាន់សម្រាប់ជំរុញសិស្ស និងអាណាព្យាបាលឲ្យប្រឹងប្រែ​ង យក ចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមគម្រោងជួបសិស្សនិទ្ទេស A ត្រូវជួបមុនថ្ងៃទី១៤ ខែតុលា ប៉ុន្តែដោយសារបញ្ហាខ្វះ iPad ជារង្វាន់សម្រាប់សិស្ស ទើបមានការពន្យាររហូតដល់ថ្ងៃទី១៤ តុលា។ សម្តេចថា iPad ជាង ៤០០គ្រឿងសម្រាប់ជារង្វាន់លើកទឹកចិត្តនោះ គឺត្រូវបញ្ជាទិញពីក្រៅប្រទេស ហើយថ្ងៃទី០១ ខែតុលា ទើបមកដល់។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ចទីផ្សារគ្មានមេត្តាធម៌នោះឡើយ គឺត្រូវតែមានការប្រកួតប្រជែងគ្នា លើកឡែងតែជនពិការប៉ុណ្ណោះ ដែលរាជរដ្ឋាភិបាលតម្រូវឲ្យក្រសួងស្ថាបននានា និងវិស័យឯកជនឲ្យមានការអនុគ្រោះ។

– សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បណ្តារោងចក្រ សហគ្រាស អនុញ្ញាតឲ្យស្រ្តីមានផ្ទៃពោះអាចចេញពីធ្វើមុនម៉ោងយ៉ាងតិច ១៥នាទី តែសម្រាប់អ្នកដែលបានអនុញ្ញាតឲ្យចេញមុនម៉ោងច្រើនជាង ១៥នាទី ក៏បន្តអនុវត្តន៍ទៅទៀត។

– សម្តេចតេជោ ហ៊ុន សែន រំពឹងថា និស្សិតជយលាភីថ្ងៃនេះ នឹងបន្តប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមទៀត ហើយការអប់រំមិនមែនអាចធ្វើទៅបានតែក្រោមដំបូលសាលានោះទេ នៅទីណាក៏អាចរៀនបានផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានលើកយកពាក្យចាស់បុរាណខ្មែរមកទូន្មាននិស្សិតៗថា «ងើយស្កក ឱនដាក់គ្រាប់»។ ក្នុងន័យនេះ គឺសម្តេចចង់ឲ្យនិស្សិតទាំងអស់ចេះស្តាប់នូវដំបូន្មានពីមនុស្សនៅជុំវិញខ្លួន និងគ្រប់មជ្ឈ​ដ្ឋាន​ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។

– ជាមួយកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ គឺសម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កម្ពុជានឹងសម្រេចមហិច្ឆតាឈានទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយជោគជ័យនេះត្រូវតែពឹងផ្អែកជាចម្បងទៅលើកត្តាសុខសន្តិភាព។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាពិភពលោក គឺស្មុគស្មាញណាស់។ សម្តេចតេជោ ហ៊ុន សែន ក៏មើលឃើញថា ស្ថានភាពសង្រ្គាម​នុយ​ក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់មួយ តែសម្តេច​ជឿ​ថា​ ដំណោះស្រាយដោយសន្តិវិធីមួយនឹងកើតមានឡើង។

– សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ពលករខ្មែរនៅកូរ៉េខាងត្បូង និងអាណាព្យាបាល កុំឲ្យព្រួយបារម្ភពីសង្រ្គាមនៅឧបទ្វីបកូរ៉េ។ សម្តេចនៅ​តែ​ជឿ​ថា​ សង្រ្គាមមិនផ្ទុះឡើង ព្រោះសង្រ្គាមនេះមានតែបងប្អូនកូរ៉េ និងជប៉ុនតែប៉ុណ្ណោះអ្នករងគ្រោះធ្ងន់ធ្ងរ ប្រសិនបើសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើងមែននោះ។

– សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា បញ្ហាស្មុគស្មាញរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ នឹងមិនជះឥទ្ធិពលអាក្រក់មកដល់ប្រទេសក្នុងតំបន់អាស៊ាន។

– សម្តេចតេជោ ហ៊ុន សែន បានហៅចំណាត់ការរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌុយឌែតេ ក្នុងការវាយកម្ចាត់សម្បុកក្រុមអាយស៊ីស គឺជាការបំបាត់មូលដ្ឋានរបស់ពួកគេនៅក្នុងតំបន់។

– សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យយកកញ្ចប់ថវិកាពិសេស ដើម្បីដោះស្រាយបញ្ហាអាវុធគីមីរបស់អាមេរិក ដែលកំពុងបន្សល់នៅក្នុងខេត្តស្វាយរៀង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានថ្ងៃដែលអាមេរិកទៅយកគ្រាប់​បែក​គីមីនៅក្នុងខេត្តស្វាយរៀងនោះឡើយ អ៊ីចឹងមានតែដោះស្រាយដោយខ្លួន​ឯង។

– សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលអាចរងគ្រោះដោយឥទ្ធិពលជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវមានការប្រុង​ប្រយ័ត្នខ្ពស់ ជាពិសេសក្នុងរាជធានីភ្នំពេញ កណ្តាល និងខេត្តកំពង់ស្ពឺ។ ជាពិសេសគឺស្ទឹងព្រែកត្នោត។ សម្តេចស្នើឲ្យក្រសួងធនធានទឹក និងអ្នកពាក់ព័ន្ធត្រូវត្រៀមវិធានការឲ្យបានខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ចប់សុន្ទរកថា នៅវេលាម៉ោង៩៖០៣នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort