«ឯកឧត្តម ស្វាយ ស៊ីថា៖ រួមគ្នាពង្រឹងនិងពង្រីក​បណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ»

នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើជាអធិបតី និងដឹកនាំវគ្គបណ្តុះបណ្តាល ដោយមានវត្តមានចូលរួមពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. ឯកឧត្តម​ សរ សុពុត្រា អភិបាល​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជន នៅឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង សរុបប្រមាណជាង 250 នាក់។

បន្ថែមពីលើការលើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិពាក់ព័ន្ធនឹងការវិវត្ត និងផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ​ក៏មានគោលបំណង ដ៏ចាំបាច់ ក្នុងការពង្រឹងនិងពង្រីកបណ្តាញការងារសាធារណមតិនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រីកវិសាលភាព និងបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយជូនសាធារណជន។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «នៅក្នុងយុគសម័យ AI នេះ ការប្រមូល កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីរួមគ្នាតាមដានព័ត៌មាននិងស្ថានភាពសាធារណមតិ គឺជាកិច្ចការអាទិភាពដ៏ចាំបាច់ ដើម្បីធានាឱ្យការឆ្លើយតបចំពោះបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាចធ្វើទៅបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញដោយវាគ្មិនចំនួន ២ រូប ដែលមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងព័ត៌មាននិងសាធារណមតិ ដែលរួមមានឯកឧត្តម ប៉ែន បូណា និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស.។

ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញជំនឿជឿជាក់ថា «ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាល នាថ្ងៃនេះនឹងរួមចំណែកពង្រឹងឆន្ទៈ និងស្មារតីទទួលខុសត្រូវរបស់សិក្ខាកាម ក្នុងការបំពេញការងារព័ត៌មាន និងសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមថែរក្សាស្ថិរភាពសង្គមនិងនយោបាយ ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈក្នុងបរិបទដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងវិវត្តយ៉ាងឆាប់រហ័ស និងបង្កបញ្ហាប្រឈមថ្មីៗនៅទូទាំងពិភពលោក»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort