សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តា​សំខាន់ ៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង៣. ជីវភាព

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។

មានប្រសាសន៍ក្នុងពិធីនាព្រឹកនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ធនធានមនុស្ស ជាអាទិភាពរបស់ប្រទេសជាតិ ព្រោះធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស ត្រូវឈរលើកត្តា​សំខាន់ ៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង ៣. ជីវភាព (មុខរបរ និងការងារ) ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងបន្តបង្កើនកញ្ចប់ថវិកាជាតិសម្រាប់វិស័យអប់រំ និងសុខាភិបាល ដើម្បីជំរុញកសាងមូលធនមនុស្សឱ្យកាន់តែល្អប្រសើរឡើង។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា លទ្ធផលដ៏ល្អប្រសើរនៃការប្រឡងនេះ ជាលទ្ធផលដែលស្តែងចេញពីការខិតខំរបស់សិស្សានុសិស្សផ្ទាល់, គួបផ្សំជាមួយ ការដឹកនាំល្អរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការយកចិត្តទុកដាក់បង្ហាត់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូ, ការបំពេញការងារប្រកបដោយប្រសិទ្ធភាពរបស់នាយក នាយិកាសាលារៀន, និង ការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាល របស់សិស្សានុសិស្សទាំងអស់ ។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតី បានបន្តថា ការពង្រឹងគុណភាពប្រជាពលរដ្ឋ ជាពិសេស កុមារ និង យុវជន ជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល, ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណកន្លងមក និង បច្ចុប្បន្ន យុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល, គឺការអប់រំឱ្យមានចំណេះដឹងទូលាយ, មានជំនាញពិតប្រាកដ, ព្រមទាំងមានសីលធម៌ វិន័យ និង មនសិការស្នេហាជាតិ, ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ, និង ការពង្រឹងជំនាញវិជ្ជាជីវៈដល់យុវជន ដោយធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» សំដៅលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ និង ចូលរួមក្នុងកាអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យឆាប់រហ័ស, ប្រកបដោយបរិយាប័ន្ន និង ចីរភាព ។

មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធនឹងអភិក្រមក្នុងពង្រឹងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដោយការពង្រឹងត្រូវផ្ដោតសំខាន់ចេញពីថ្នាក់មូលដ្ឋានមុនគេ ព្រោះថាបើគ្មានមូលដ្ឋាន​​​​​​​​​​​​គ្រឹះរឹងមាំ នោះការអប់រំនៅថ្នាក់បន្តបន្ទាប់ក៏មិនអាចរឹងមាំបានដែរ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងបន្តពង្រីកវិស័យអប់រំនៅថ្នាក់មូលដ្ឋាន តាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអប់រំ មានដូចជាការសាងសង់សាលារៀនបន្ថែម​​ ឱ្យបានកាន់តែច្រើន,​ ការជ្រើសរើសគ្រូបង្រៀនបន្ថែម ដោយការជ្រើសរើសផ្អែកតាមកិច្ចព្រមព្រៀង និងការស្ម័គ្រចិត្ត ពោលគឺ​ ខ្វះកន្លែងណា បំពេញកន្លែងនោះ​ ឱ្យត្រូវតាមតម្រូវការ ស្របតាមទិសស្លោក “រើសឱ្យត្រូវ បំពេញឱ្យនៅ” ។ បន្ថែមពីនេះ, សម្ដេចធិបតី បានឱ្យសិក្សារៀបចំការបំពេញម៉ោងសិក្សាបន្ថែមចំនួន ២ម៉ោង ដោយផ្ដោតលើភាសាខ្មែរ និងគណិតវិទ្យា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា សាលារៀនរបស់រដ្ឋត្រូវមានស្តង់ដារមួយតែប៉ុណ្ណោះ និងជាសាលារៀនដែលមានគុណភាពក្នុងការអប់រំ ។

ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តការសិក្សារៀនសូត្របន្តទៀត បើរៀនអ្វីមួយ គឺត្រូវរៀនឱ្យច្បាស់, ឱ្យមានជំនាញពិតប្រាកដ និងអាចប្រើការបាន។ ជាមួយគ្នានេះដែរ, ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពសំខាន់ជាងអ្វីៗទាំងអស់ បើគ្មានសុខភាព នោះការសិក្សារៀនសូត្រ និងការបំពេញការងារ ក៏មិនអាចធ្វើទៅរួចដែរ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ ឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ
beylikdüzü escort escort beylikdüzü beylikdüzü escort