ហិរញ្ញប្បទាន​សកម្មភាពមីននៅកម្ពុជា នៅតែរឹងមាំ និងមានភាពធន់ ដោយមានការគាំទ្រពីជាតិ និងអន្តរជាតិ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង​សង្រ្គោះ​ជន​រងគ្រោះ​ដោយសារមីន (អាជ្ញាធរ​មីន) សូមបញ្ជាក់អំពីរបាយការណ៍ព័ត៌មានថ្មីៗពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញប្បទានរបស់អង្គការ Cambodian Self Help Demining (CSHD) ដែលអាចបង្កឱ្យមានការយល់ឃើញមិនត្រឹមត្រូវអំពីស្ថានភាពទូទៅនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

អាជ្ញាធរ​មីន ទទួលស្គាល់ និងយល់អំពីការលំបាកផ្នែកហិរញ្ញប្បទានដែល CSHD កំពុងប្រឈមមុខ។ ដូចអង្គការសកម្មភាពមីនដទៃទៀត CSHD បានចូលរួមចំណែកយ៉ាងមានតម្លៃក្នុងការការពារសហគមន៍ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អាជ្ញាធរ​មីន​ សូមកោតសរសើរចំពោះការរួមចំណែកទាំងនេះ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះម្ចាស់ជំនួយអន្តរជាតិ និងដៃគូសប្បុរសធម៌ទាំងអស់ ដែលបានបន្តគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

បច្ចុប្បន្ន CSHD មានបុគ្គលិកចំនួន ៣៧នាក់ ដែលកំពុងបំពេញការងារនៅក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជា ដែលមានកម្លាំងការងារសរុបប្រមាណ ៥,៧០០នាក់។ ទោះបីជាបញ្ហាហិរញ្ញប្បទានរបស់ CSHD ជាបញ្ហាគួរឱ្យយកចិត្តទុកដាក់ក៏ដោយ បញ្ហានេះមានលក្ខណៈជាក់លាក់ចំពោះអង្គការ និងគួរត្រូវបានមើលក្នុងបរិបទនៃសមត្ថភាពសកម្មភាពកម្ចាត់មីនទូទាំងប្រទេសរបស់កម្ពុជា។ លើសពីនេះ មានតែផ្នែកមួយនៃកម្លាំងការងាររបស់ CSHD ប៉ុណ្ណោះ ដែលរំពឹងថានឹងរងផលប៉ះពាល់។

ដូច្នេះ បញ្ហាប្រឈមផ្នែកហិរញ្ញប្បទានរបស់ CSHD មិនគួរត្រូវបានបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពទូទៅនៃសកម្មភាព​មីនមនុស្សធម៌នៅកម្ពុជានោះទេ។

ប្រតិបត្តិការដោះមីននៅតែបន្តអនុវត្តទូទាំងប្រទេស តាមរយៈប្រតិបត្តិករជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ទន្ទឹមនឹងនេះ អាជ្ញាធរ​មីន​ទទួលស្គាល់ពីសារៈសំខាន់នៃការរក្សាសមត្ថភាព និងការរួមចំណែករបស់អង្គការសកម្មភាពកម្ចាត់មីនទាំងអស់ រួមទាំង CSHD ផងដែរ។

ហិរញ្ញប្បទានសម្រាប់សកម្មភាពមីនមានការប្រែប្រួលទៅតាមឆ្នាំ និងរវាងម្ចាស់ជំនួយ និងប្រតិបត្តិករផ្សេងៗ ដោយសារអាទិភាព វដ្តនៃការផ្តល់ហិរញ្ញប្បទាន និងតម្រូវការប្រតិបត្តិការមានការវិវត្តជាបន្តបន្ទាប់។ ការប្រែប្រួលបែបនេះអាចបន្តកើតមាន ដោយប្រតិបត្តិករមួយចំនួនអាចកែសម្រួល ឬកាត់បន្ថយកម្លាំងការងារ ខណៈប្រតិបត្តិករផ្សេងទៀតអាចរក្សា ឬពង្រីកប្រតិបត្តិការរបស់ខ្លួន។

នេះគឺជាលក្ខណៈដែលអាចកើតមាននៅក្នុងវិស័យមួយដែលទទួលបានការគាំទ្រពីប្រភពហិរញ្ញប្បទានជាតិ និងអន្តរជាតិជាច្រើន ហើយមិនគួរត្រូវបានបកស្រាយថា ជាការធ្លាក់ចុះនៃសមត្ថភាពសកម្មភាពកម្ចាត់មីនទូទាំងប្រទេសរបស់កម្ពុជា ឬការថយចុះនៃការគាំទ្រពីអន្តរជាតិនោះឡើយ។

ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសកម្មភាពមីនរបស់កម្ពុជា នៅតែមានភាពរឹងមាំ។ កម្ពុជានៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទ្វេភាគី និងពហុភាគី ដើម្បីធានាការគាំទ្រដែលមាននិរន្តរភាព ជំរុញអាទិភាពជាតិក្នុងវិស័យសកម្មភាពកម្ចាត់មីន និងសម្រេចបាននូវគោលដៅរបស់កម្ពុជា ក្នុងការរួចផុតពីផលប៉ះពាល់ដែលបណ្តាលមកពីសំណល់ជាតិផ្ទុះពីសង្គ្រាម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort