ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានការចាំបាច់សូមបញ្ជាក់ជូនឡើងវិញអំពីមូលហេតុ និងជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសថៃដូចតទៅ៖

ទី១៖ ជំហរដោះស្រាយព្រំដែនសមុទ្រ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។ មូលហេតុ គឺពីព្រោះតែភាគីថៃបានសម្រេចជាឯកតោភាគីលុបចោលយន្តការទ្វេភាគីដែលត្រូវបានថែរក្សារយៈពេល២៥ឆ្នាំមកហើយ បើទោះបីជាកម្ពុជាបានសម្តែងការសោកស្តាយ និងបានស្នើឱ្យភាគីថៃពិចារណាឡើងវិញយ៉ាងណាក៏ដោយ។ ដូច្នេះ ក្រោយការពិចារណាយ៉ាងយកចិត្តទុកដាក់ ភាគីកម្ពុជាយល់ឃើញថា គ្មានជម្រើសអ្វីប្រសើរជាងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំនេះទេ ពីព្រោះយន្តការនេះបង្កើតឡើងដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ ដែលពិតជាសមស្របជាមួយជំហរសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា។

ទី២៖ ដូចគ្នាដែរ ចំពោះដំណោះស្រាយព្រំដែនគោក៖ ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ ក៏ដូចស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុងជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងកំណត់ខ័ណ្ឌសីមាប្រទេសទាំងពីរជាបន្ទាន់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។

ចំណុចទី៣នៃសេចក្តីប្រកាសរួមចែងថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។

ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ និងយោងលើការគោរពច្បាប់អន្តរជាតិ និងខ្សែព្រំដែនអន្តរជាតិ ក៏ដូចជាចង់បានដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង ដើម្បីថែរក្សាសុខសន្តិភាពតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជាបានប្រកាន់យកដំណោះស្រាយដោយសន្តិវិធី និងដោយអនុលោមតាមច្បាប់អន្តរជាតិ និងតាមរយៈការចរចាការទូតជារៀងរហូតមកដោយឥតប្រែប្រួលឡើយ។ ទន្ទឹមនឹងនោះ កម្ពុជាគាំទ្រពេញទំហឹងនូវតួនាទីនិងអាណត្តិអព្យាក្រឹត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ ការអនុវត្តបទឈប់បាញ់ និងអនុវត្តគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួម ព្រមទាំងកិច្ចព្រមព្រៀងផ្សេងទៀតឱ្យមានប្រសិទ្ធភាព។ ក្នុងន័យនេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់យោធាថៃនៅលើទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក និងតែងតែទាមទារឱ្យភាគីថៃគោរពនិងអនុវត្តសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort