សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ ជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នា ដូច្នេះ កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះបានទេ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះខ្មែរ-ថៃបានទេ ព្រោះកម្ពុជា-ថៃ ដែលជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នានឹងលើកយកហេតុផលពីការគោរពអធិបតេយ្យភាពគ្នាយកត្រូវតែរៀងៗខ្លួន។

ឆ្លើយតបទៅនឹងអ្នកចង់ឱ្យយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសទៅដោះស្រាយជាមួយថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា«ឥឡូវមានអ្នកអំពាវនាវឱ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស កោះប្រជុំជាបន្ទាន់ទាក់ទិនជាមួយនឹងការឈ្លានពានរបស់ប្រទេសជិតខាង ត្រូវហើយ ប៉ុន្តែសួរថា សហប្រធានគាត់ព្រមទេ ? សាកល្បងសួរទៅឥណ្ឌូនេស៊ី និង ទៅបារាំងមើល៍ តើគេព្រមកោះទេ ? ហើយហត្ថលេខី ទាំងឡាយគេព្រមចូលរួមទេ ? ហើយដោះរបៀបម៉េច ? បើខាងថៃគេថា យើងរំលោភដីគេ យើងថាគេរំលោភដីយើង ចឹងគេៗ គោរពអធិបតេយ្យ របស់ខ្មែរតើ ប៉ុន្តែខ្មែរ ទៅឈ្លានពានគេ អើ យើងៗថា គោរពអធិបតេយ្យ របស់ថៃតើ ប៉ុន្តែថៃឈ្លានពានយើង ចោទគ្នាតែរបៀបហ្នឹង ដោះស្រាយបានទេ ? វាដោះស្រាយមិនបានទេ ? ឥឡូវដំណើរការឈានទៅរកការស្រុះស្រួលគ្នា ដែលប្រជុំប៉ុន្មានថ្ងៃនេះ វាមានការស្រុះស្រួលច្រើនហើយ ហើយអាចនឹងថ្ងៃទី២៦នេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»។

ប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥៕ ផ្សាយ៖ កន ចំណាន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ (៦ វិច្ឆិកា ២០១៤ - ៦ វិច្ឆិកា ២០២៦)
beylikdüzü escort escort beylikdüzü beylikdüzü escort