សម្តេចតេជោ ហ៊ុន សែន បង្ហាញការខកចិត្តចំពោះសកម្មភាពរបស់លោក K01 ពាក់ព័ន្ធការដុតចោលទំនិញថៃ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បង្ហាញការខកចិត្តចំពោះសកម្មភាពរបស់លោក K01 ពាក់ព័ន្ធការដុតចោលទំនិញថៃ។

តាមសំណេររបស់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញទំនាក់ទំនងសង្គមនាយប់នេះជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ខ្ញុំទើបបានមើលវីដេអូមានរយៈពេល ជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើ មិនគប្បីរបស់បងប្អូនទាំងនេះពិសេស សម្រាប់លោក KO1 តែម្តង។ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះ អ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់ គឺជាអំពើទៅហួសពីស្នេហាជាតិនិងជា របៀបក្រុមនិយមជ្រុលហួសហេតុ។

ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើ ពហិការមិនប្រើប្រាស់ទំនិញថៃមាន ស្ទើរតែ៩៩ភាគរយទៅហើយមិនថា ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរ នៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរ ដែលមានទំនិញថៃនៅសល់តើឲ្យពួក គាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រម៉ូលដើមទុនមកវិញ? ប្រសិនបើ K01 មានប្រាក់ សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វ ប្រសើរជាងដុតចោលដូច K01 បានធ្វើ ដែលមានក្នុងវីដេអូនេះ។ បើមនុស្សមិនទទួលទាន ទុកឲ្យសត្វស៉ីប្រសើរជាងដុត ឬកំទេចចោល។

ខ្ញុំសូមឲ្យ K01 បញ្ឈប់សកម្មភាពបែប ឆ្កួតៗនេះជាបន្ទាន់ និងចូលរួមពង្រឹង តម្លៃសិលធម៌ សុជីវធម៌ គុណធម៌ និងភាពថ្លៃថ្នូររបស់ជាតិ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
beylikdüzü escort escort beylikdüzü beylikdüzü escort