តំណាងអង្គការយូណេស្កូ​ ចប់អាណត្តិ​ ប្រចាំកម្ពុជា នឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជា ទៅកាន់បណ្ដាប្រទេសនានា

នារសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Sardar Umar Alam ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ​ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលរូបលោកបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ លោកប្រធាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការយូណេស្កូ នាពេលកន្លងមក។ លោកបានបញ្ជាក់ថា អង្គការយូណេស្កូពិតជាមានមោទនភាពនៅក្នុងការបំពេញការងារក្នុងភាពជាដៃគូជាមួយនឹងកម្ពុជា។ ជាមួយគ្នានេះដែរ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា ដោយគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងអង្គការយូណេស្កូ និងកម្ពុជា គឺជាទំនាក់ទំងភាពជាដៃគូដ៏ពិសេសមួយ។ លោកប្រធាន​បាន​ជម្រាប​សម្តេច​បវរ​ធិបតី​ថា​ រូបលោកនឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជាដែលពាក់ព័ន្ធនឹងវិស័យអប់រំ និងវប្បធម៌ ទៅកាន់បណ្ដាប្រទេសនានា។ បន្ថែមពីលើនេះ, លោកប្រធានតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីម្រោងនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា ដែលកំពុងអនុវត្ត​ ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វប្បធម៌ បរិស្ថាន និងធនធានទឹក​ និងបានសង្កត់ធ្ងន់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់អង្គការយូណេស្កូ ក្នុងបន្តការគាំទ្រផ្នែកជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូររបស់អង្គការយូណេស្កូ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍ជាច្រើន លើវិស័យអប់រំ វប្បធម៌ និងបរិស្ថាន នៅកម្ពុជា។ ជាងនេះទៅទៀត, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់​ និងពេញចិត្តចំពោះអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការគាំទ្ររបស់អង្គការយូណេស្កូ កន្លងមក ដែលបាន​ចូលរួមដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​ នៅកម្ពុជា​ និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ភាពជាដៃគូនេះ។ ជាទីបញ្ចប់, សម្ដេចបវរធិបតី ក៏បានសម្ដែងការអបអរសាទរ និងជូនពរលោក Sardar Umar Alam ឱ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មការងារថ្មី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort