សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណម្ចាស់គំនូរដែលគូររូបសម្ដេច ពេលចរចាស្វែងរកបទឈប់បាញ់នៅប្រទេសម៉ាឡេស៉ី និងរំលឹកអំពីការឆន្ទះសាររបស់ពលរដ្ឋ ដែលចង់ឲ្យឈប់បាញ់គ្នា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងអំណរគុណដល់លោក អ៉ិន ប៊ុនរតនៈ ដែលបានគូររូបរបស់សម្ដេចនៅពេលកំពុងចរចាស្វែងរកបទឈប់បាញ់ រវាងកងទ័ពកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ដែលរូបគំនូរនោះតំណាងឲ្យស្មារតីរួបរួមជាតិខ្មែរ ក្នុងបុព្វហេតុជាតិ និងប្រជាជន។

ក្រៅពីការថ្លែងអំណរគុណដល់ដែលបានគូសរូបហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈ Facebook បានរំលឹកឡើងវិញ នៅអារម្មណ៍អន្ទះសាររបស់ប្រជាពលរដ្ឋ ដែលចង់ឃើញបទឈប់បាញ់នោះឡើយកើតឡើង ដោយរហូតមានអ្នកខ្លះចោទសួរថា ហេតុអ្វីត្រូវរង់ចាំដល់ម៉ោង១២យប់ ហេតុអ្វីមិនឈប់ភ្លាមទៅ? សម្ដេចជឿជាក់ថា អារម្មណ៍មួយនៅនឹងដក់ជាប់ក្នុងដួងចិត្តពលរដ្ឋខ្មែរ បើទោះបីការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ បានបញ្ចប់អស់រយៈពេល១ខែហើយក្ដី។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងដែលបានរៀបរាប់ឡើងដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

«សូមអរគុណប្អូនប្រុស អុិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាតនិងមានអត្ថន័យមួយនេះ ដែលតំណាងអោយស្មារតីរួបរួមជាតិខ្មែរក្នុងបុព្វហេតុជាតិ និងប្រជាជន។

ក្នុងរូបគំនូរនេះ គឺមានរូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ រូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ហើយបែរខ្នងទៅកងទ័ព និងមានរូបប្រជាពលរដ្ឋខ្មែរជាច្រើនពេញផ្ទៃគំនូរ។

ប្អូនប្រុស រតនៈ បានប្រាប់ភរិយាខ្ញុំ អំពីអត្ថន័យនៃរូបគំនូរនេះ៖

រូបប្រជាពលរដ្ឋជាច្រើនពេលផ្ទៃគំនូរ គឺតំណាងទឹកដី និងប្រជាជនខ្មែរនៅទូទាំងប្រទេស។
រូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ គឺតំណាងអោយវីរៈកងទ័ពនិងវីរៈនគរបាលជាតិយើង ដែលពេលនោះកំពុងប្រយុទ្ធនៅលើសមរភូមិ ក្នុងបុព្វហេតុការពារជាតិ ទឹកដី និងប្រជាជនរបស់យើង។

ចំណែកឯរូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ នៅថ្ងៃ ២៨ កក្កដា ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយបែរខ្នងទៅកងទ័ព គឺតំណាងអោយរាជរដ្ឋាភិបាលដែលខិតខំស្វែងរកសន្តិភាព និងការពារអាយុជីវិតវីរៈកងទ័ពនិងប្រជាជន កុំអោយបន្តស្លាប់ដោយការប្រយុទ្ធគ្នា ដូចដែលបានកើតមានអស់រយៈពេល ៥ថ្ងៃ ៥យប់កន្លងទៅ (២៤-២៨ កក្កដា ២០២៥)។

ខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសប្រហែលជាអាចនៅចាំ អារម្មណ៍មួយនេះ ទោះជាការប្រយុទ្ធគ្នាបានបញ្ចប់រយៈមួយខែមកហើយ។ ខ្ញុំនៅចាំបានថា ថ្ងៃទី ២៨ កក្កដា នោះ មានបងប្អូនខ្មែរយើងច្រើននាក់ណាស់ដែលមិនចូលគេង ដោយនៅចាំមើលថាតើម៉ោង ១២យប់នោះពិតជាឈប់បាញ់គ្នាមែនឬទេ? ហើយមានបងប្អូនខ្លះ ឆ្ងល់ដោយអន្ទះសារថា ហេតុអ្វីចាំបាច់ត្រូវចាំដល់ម៉ោង១២យប់ បានឈប់បាញ់គ្នា។ ហេតុអ្វីមិនឈប់ភ្លាមទៅ នៅចាំដល់ណាទៀត?»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort