អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបង្ហាញសុឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ តាមរយៈការដាក់ចេញនូវផែនការសកម្មភាពមួយចំនួន

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ Mohamed Nizam បង្ហាញពីឆន្ទៈក្នុងការសម្របសម្រួលដើម្បីអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ តាមរយៈការដាក់ចេញនូវផែនការសកម្មភាពមួយចំនួន។

បើតាមលោកជំទាវអ្នកនាំពាក្យ ម៉ាឡេស៊ីនឹងជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR)និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ អោយបានត្រឡប់មកវិញនូវសន្តិភាពឆាប់រហ័សជាទីបំផុត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានគូសរំលេចពីប្រសាសន៍ដ៏មានអត្ថន័យរបស់នាយឧត្តមសេនីយ៍ Mohamed Nizam ដែលមានខ្លឹមសារថា «”Peace is expensive” (សន្តិភាពមិនអាចកាត់ថ្លៃបាន) “Life is precious” (ជីវិតពិតជាមានតម្លៃ ) “Time is of the Essence” (ពេលវេលាពិតជាសំខាន់)» ដែលស្របនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី តែងតែលើកឡើងថា “មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចាគឺអាចជួយសង្គ្រោះដល់ជីវិតរបស់កងកម្លាំងយើង និងប្រជាជនយើងបានកាន់តែឆាប់កាន់តែល្អ”។

គួរបញ្ជាក់ថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំ GBC ជាមួយភាគីថៃ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់
beylikdüzü escort escort beylikdüzü beylikdüzü escort