អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជា ស្នើឱ្យយោធាថៃ រុះរើលួសបន្លា និងដកគ្រឿងចក្ររបស់ខ្លួនចេញជាបន្ទាន់ ពីតំបន់អានសេះដែលជាដែនអធិបតេយ្យភាពកម្ពុជា

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងអំពីបច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា។

លោកជំទាវ បានថ្លែងដូចនេះ នៅរសៀលនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនោះផងដែរ លោកជំទាវបានថ្លែងបន្តថា សកម្មភាពរំលោភបំពានរបស់យោថៃមកលើអធិបតេយ្យកម្ពុជា នៅវេលាម៉ោង៩:០៩នាទី គ្រឿងចក្រថៃបានបន្ដកាយដី ហើយនៅម៉ោង៩:៥០នាទី មានរថយន្ដថៃ០១គ្រឿងដឹកលេណដ្ឋានបេតុងក្នុងនោះកង់ឡាននិងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀតបានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល១៥ម៉ែត្រនៅចំណុចនោះនិងបន្ដដាក់លូនិងកង់ឡានចូលលេណដ្ឋាន។

ជាមួយគ្នានោះផងដែរ លោកជំទាវ បានថ្លែងសង្កត់ធ្ងន់ថា នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួសនិងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្...

អនុក្រឹត្យនេះមានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព
beylikdüzü escort escort beylikdüzü beylikdüzü escort