អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា

ក្រសួងការពារជាតិនៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយ ដូចខាងក្រោម៖
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖

បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាដោយនៅវេលាម៉ោង៩:០៩នាទី គ្រឿងចក្រថៃបានបន្ដកាយដី ហើយនៅម៉ោង៩:៥០នាទី មានរថយន្ដថៃ០១គ្រឿងដឹកលេណដ្ឋានបេតុងក្នុងនោះកង់ឡាននិងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀតបានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល១៥ម៉ែត្រនៅចំណុចនោះនិងបន្ដដាក់លូនិងកង់ឡានចូលលេណដ្ឋាន។ នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។

ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួសនិងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្...

អនុក្រឹត្យនេះមានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព
beylikdüzü escort escort beylikdüzü beylikdüzü escort