អ្នកនាំពាក្យក្រសួងការពារជាតិ៖ មិនមានការផ្ទុះអាវុធណាមួយនោះទេចាប់ពីពេលបទឈប់បាញ់ចូលជាធរមាន រហូតមកទល់ពេលនេះ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹក ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថាគិតចាប់ពីម៉ោង ២៤:០០នាទី យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ពុំមានការប៉ះទង្គិចប្រដាប់អាវុធណាមួយកើតឡើងទេរវាងភាគីថៃ-កម្ពុជា។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ជាលទ្ធផលវិជ្ជមាន នៅតាមយោធភូមិភាគទាំងអស់ពុំមានការផ្ទុះអាវុធដាក់គ្នាទេ។ នេះជាការប្ដេជ្ញាចិត្តយ៉ាងខ្ពស់ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ នៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងអស់»។

គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីកិច្ចប្រជុំពិសេសស្វែងរកបទឈប់បាញ់ នៅទីក្រុងគូឡាឡាំពួ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃនិងកម្ពុជាបានឯកភាពគ្នាចំនួន៣ចំណុច គឺ៖
១. បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង២៤ (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគ (យោធភូមិភាគទី១ និងទី២ ខាងថៃ និងយោធភូមិភាគទី៤ និងទី៥ ខាងកម្ពុជា) នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយជាបន្តមកទៀត ប្រសិនបើភាគីទាំងពីរឯកភាព នោះនឹងមានការជួបជាមួយក្រុមអនុព័ន្ធយោធានៃប្រទេសនានា ដឹកនាំដោយប្រធានអាស៊ាន។
៣. កោះប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

សេចក្ដីប្រកាសព័ត៌មាននេះបានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ត្រូវបានណែនាំឲ្យបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់។ យន្តការនេះនឹងដើរតួជាគ្រឹះ ដើម្បីសន្តិភាព និងការទទួលខុសត្រូវដោយចីរភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់
beylikdüzü escort escort beylikdüzü beylikdüzü escort