សម្តេចតេជោ ហ៊ុន សែន ចុះសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ  ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះពិនិត្យនៅតាមបណ្តារោងចក្រមួយចំនួន នៅតំបន់នេះផងដែរ ដើម្បីពិនិត្យផ្ទាល់ អំពីសកម្មភាពធ្វើការ និងសាកសួរសុខទុក្ខកម្មករ កម្មការិនី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកទៅដល់កម្មករ កម្មការិនីថា មុនពេលកម្ពុជាមានរោងចក្រសហគ្រាស ឲ្យពួកគេបម្រើការងារនេះ ប្រទេសកម្ពុជា បានហែលឆ្លងទុក្ខលំបាកយ៉ាងច្រើន នៃភ្លើងសង្រ្គាមឈ្លានពានដោយពួកចក្រពត្រ។ សង្រ្គាមនេះធ្វើឲ្យកម្ពុជា ខ្ទេចខ្ទាំយ៉ាងខ្លាំងតែតាមរយៈ នយោបាយ បង្រួប បង្រួមជាតិ និងឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុង និងមានឱកាសអភិវឌ្ឍន៍ ប្រទេសឲ្យបានរីកចម្រើនដូចពេលបច្ចុប្បន្ន។ សម្តេចបានបន្តថា នយោបាយឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា រោងចក្រសហគ្រាគ្រប់វិស័យនៅកម្ពុជា នាពេលបច្ចុប្បន្នមានប្រមាណ ១,១៦៨ មានកម្មករ កម្មការិនីសរុបជាង ១លាននាក់ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានរោងចក្រ សហគ្រាសចំនួន ១,១០៧ មានកម្មករ កម្មការិនីជាង ៧៤ម៉ឺននាក់។ ការនាំចេញពីពេលមុន ដែលមានជាង ២០០លានដុល្លារ បច្ចុប្បន្នមានជាង ៧,០០០លានដុល្លារអាមេរិក ខណៈលទ្ធភាពនាំចេញលើគ្របវិស័យមានរហូតដល់ ១២ពាន់លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ភាពរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងតែទាក់ទាញ អ្នកវិនិយោគ ឲ្យកាន់តែច្រើនថែមទៀត មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា បង្កើនការងារជូនកម្មករ កម្មការិនី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort