សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ជាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយមផងដែរ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារក្នុងបណ្តាញសង្គមនារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ «ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ជាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម។

សម្តេចតេជោ បានបង្ហោះខ្លឹមសារថា ៖

ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។

ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖

ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨

ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្ទួន (ដកស្រង់ចេញពីព្រះរាជក្រមលេខ ៣៩៧ ន.ស.២៦-១០-៥៩) ឆ្នាំ១៩៦៧។

លើសពីនេះមិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មាន​​​ បណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែខ្មែរនោះទេ ក្នុងនោះប្រទេសនីមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជន៍ជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម»៕

ព្រះរាជក្រម ឆ្នាំ១៩៦៨ ច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ជាតិខ្មែរ ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធង្សនា ក្បត់ជាតិឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។

ក្រមរដ្ឋប្បវេណី ឆ្នាំ១៩៦៧ មាត្រា២៥ ស្ទួន (ចំណុច៣) បានចែងថា «ជនជាតិខ្មែរដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមកធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ និងជនជាតិខ្មែរ, ក្រោយដែលបានប្រព្រឹត្តបទប្រទូសរ៉ាយ នឹងសេចក្តីសុខសាន្ត ក្នុងព្រះនគរ និងក្រៅព្រះនគរ ហើយរត់ទៅជ្រកនឹងបរទេសដើម្បីនឹងបន្តសកម្មភាព វិទ្ធង្សនាតទៅទៀត (ដូចក្នុងឯកសារ)»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា​-​ឡាវ​ ឯកភាព​បន្តពង្រឹង​ និង​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខ
beylikdüzü escort escort beylikdüzü beylikdüzü escort