សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបង ប្អូនកម្មករ និយោជិក

សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានប្រកាសថា កម្មករ កម្មការិនី​ រោងចក្រទាំងអស់​នៅរាជធានីភ្នំពេញ នឹងអាច​ធ្វើ​​ដំណើរ​តាម​​រថយន្ត​ក្រុង​​សាធា​រណៈរប​ស់សាលា​រាជធានីភ្នំពេញ ដោយឥតគិត​ថ្លៃ រយៈពេល ២ឆ្នាំ គឺចាប់ពី​ខែសីហា ឆ្នាំ​២០១៧​ ដល់ខែសីហា ឆ្នាំ២០១៩។

ដូចនេះ កម្មករ នយោជិត នឹងអាច​ចំណេញ​ថ្លៃ​ធ្វើដំ​ណើរប្រចាំ​ថ្ងៃទៅ​កាន់រោង​ចក្រ​ធ្វើការ ខណៈ ដែលប្រាក់​ខែរបស់​កម្មករ នយោជិត​រោងចក្រ នឹងត្រូវបាន​ដម្លើង​តិច​បំផុត​១៦៨ដុល្លារ នៅ​ដើមឆ្នាំ​២០១៨ ខាងមុខនេះ បូកនឹង​ប្រាក់​​អត្ថប្រយោជន៍​​ផ្សេងៗទៀត ។ ការប្រកាស​របស់សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ដូចនេះ គឺនៅ​ក្នុងពិធីជួប​សំណេះសំណាល​​ជាមួយ​បុគ្គលិក និងកម្មករ​​នយោជិត ជាង​៤ពាន់នាក់ ដែលមក​ពីប​ណ្តា​រោងចក្រ​ចំនួន​៩៣ នៅសាល​មហោ​ស្រពកោះ​ពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហានេះ ។

សម្តេច​តេជោ ​បានប្រកាសផង​ដែរ អំពី​របប​សន្តិសុខសង្គមផ្នែ​កថែទាំសុខភាព របស់​កម្មក​រ​នយោ​ជិត ដោយ​ចាប់ពី​ខែមករា ឆ្នាំ២០១៨ គឺ​និយោជក នៃរោងចក្រ  នឹងទទួល​រាប់រង​​លើ​ការបង់​ថវិកា​ផ្នែក​នេះ​១០០% តែម្តង ដូចនេះ​និយោជិត​ទាំងអស់ មិនចាំបាច់ បង់ថ្លៃ ៥០% ​ដូចពេលបច្ចុប្បន្ន​នេះទេ គឺកម្មក​រនយោជិត នឹងអាច​នៅសល់​ប្រាក់​រវាងពី ៨០០០ ទៅ ១២០០០ រៀលក្នុង​មួយខែ។ ជាងនេះទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់​អោយ​​ក្រសួង​សុខាភិបាល ត្រូវរៀប​ចំអោយ​មាន​មណ្ឌល​សុខភាព ឬមន្ទីរ​ពេទ្យបង្អែក​​នៅជិត​​រោងចក្រ ដើម្បីងាយ​ស្រួលក្នុង​ការផ្តល់សេ​វាកម្ម​ថែរក្សា​សុខភាព​​ដល់ កម្មករ កម្មការិនី រួមទាំងរៀប​ចំអោយ​មានឡានពេទ្យ​ប្រចាំការ​​ដើម្បី​ត្រៀមដឹកក​ម្មករ​​នៅពេលមា​នគ្រោះថ្នាក់​អ្វី​មួយកើតឡើង។ ទន្ទឹមនេះ រាជរដ្ឋា​ភិបាល​កម្ពុជា កំពុងយ​ក​ចិត្តទុក​ដាក់ ចំពោះ​កម្មការិនី​​មាន​ផ្ទៃពោះ ដោយ​តាម​រយៈ​គោលនយោបាយរ​បបសន្តិសុខសង្គម នឹងផ្តល់ប្រាក់​សុខភាព​​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ និង​ប្រាក់បន្ថែម ១២០% សម្រាប់ពេ​លឆ្លងទន្លេ។

ក្រៅពីការ​គិតគូពីសុខមាលភាព របស់កម្មករនយោជិតតាមរយៈ គោលនយោបាយ​របប​សន្តិសុខ​សង្គម​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​​កម្ពុជា នឹងចាប់អនុវត្ត​ការផ្តល់​ប្រាក់​សោធន​និវត្តន៍ ចាប់ពីឆ្នាំ​២០១៩ ទៅដល់​កម្មករ​និយោជិត​​ទាំងអស់ គឺមានន័យ​ថានៅ​ពេល​កម្មក​រនយោជិត ចូលដល់​អាយុ​ចូល​និវត្តន៌ និង​ធ្វើការ​មិន​កើត ក៏មាន​ប្រាក់សោធននិវត្តន៍ រឺប្រាក់ រឺត្រែត ដូចជា​មន្ត្រីរាជ​ការដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើក​ឡើងថា រាជរដ្ឋាភិបាលក​ម្ពុជាមា​ន​លទ្ធភាព​​ក្នុងការ​បន្តជួយ​សម្រួល​ដល់​ជីវភាព និងលក្ខខណ្ឌ​ការងារ​របស់​កម្មក​រនយោជិតបាន គឺដោយ​សារ​កម្ពុជាមាន​ស្ថេរភាព​នយោបាយ និងសន្តិសុខ​សណ្តាប់​ធ្នាប់ល្អ ព្រមទាំង មានការ​អនុគ្រោះ​ដល់ការវិនិយោគ​ទុន ពីបរទេស ទើប​មាន រោង​ចក្រជា​ច្រើន​ត្រូវ​បាន​បង្កើតឡើងជាប​ន្តបន្ទាប់។

សូមបញ្ជាក់ថា នៅក្នុង​ចំណោម សហគ្រាស​គ្រឹះស្ថាន ដែលបាន​ចុះបញ្ជី​ស្របតាម​បទ​ប្បញ្ញាតិ្ត​នៃ​ច្បាប់ ស្តីពី​ការងារ​សរុប​ចំនួន​១១១៦៨​គ្រឹះស្ថាន គឺមានរោង​ចក្រវាយ​នភណ្ឌ​កាត់ដេរ និងផលិត​​ស្បែក​ជើង​ ចំនួន១១០៧គ្រឹះស្ថាន ដែលមាន​កម្មករនិ​យោជិត​សរុបចំនួនជា​ង​៧៤ម៉ឺននាក់។ បើគិតប្រា​ក់​ឈ្នួល ជាមធ្យមក្នុង​វិស័យ​ទាំងពីរ​នេះគឺមាន​ទឹកប្រាក់​សរុប​ជាង​១ពាន់​លាន​ដុល្លារ​​អាមេរិក​ក្នុងមួយឆ្នាំ។ រីឯតម្លៃសរុប​នៃការនាំចេញ​ផលិតផល​ផ្នែកកាត់​ដេរសម្លៀកបំពាក់ និង​ផលិត​ស្បែក​​​​ជើងក្នុងឆ្នាំ២០១៦ គឺមានចំនួនជាង៧ពាន់ ៣រយលាន​ដុល្លារអាមេរិក។ ក្រៅពីការងារ​ក្នុងស្រុក​នៅឆ្នាំ២០១៦​កន្លងទៅនេះ ក៏មានពលក​រកម្ពុជា​ប្រមាណ​ជាង ១លាននាក់១៥ម៉ឺន​នាក់​ទៀត ដែលកំពុង​ធ្វើការ​នៅ​បរទេស ដោយបាននាំយក​ប្រាក់ចំណូល​មកក្នុង​​ប្រទេស​ប្រមាណ​ជាង ១ពាន់៧រយលាន​ដុល្លារ​អាមេរិកក្នុង១​ឆ្នាំផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort