គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃដោយសន្តិវិធីព្រមទាំងបន្តអនុវត្តយន្តការដែលធ្លាប់ប្រើប្រាស់តាមរយៈការចរចានិងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

អង្គប្រជុំគណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការពិនិត្យការងារអទិភាពមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ប្រកបដោយអត្ថន័យក្នុងស្មារតីរួបរួមកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័ននីតិប្រតិបត្តិ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំ។

គណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋសភា លើកទឹកចិត្តពេញទំហឹងជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ក្នុងការបំពេញបេសកកម្ម ផ្សារភ្ជាប់សុខទុក្ខរវាងកងទ័ពស្នេហាជាតិដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនខ្មែរ-ថៃឲ្យបានសស្រាក់ស្រាំក្នុងស្មារតីលះបង់ខ្ពស់ជាការរួមចំណែករបស់អ្នកនៅជួរក្រោយ បន្តគាំទ្រ និងលើកទឹកចិត្តអ្នកនៅជួរមុខជានិច្ច។

កិច្ចប្រជុំនោះដែរ ក៏បានថ្លែងការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមនសិកាស្នេហាជាតិដ៏ស្មោះសមោះមុតខ្ពង់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ដល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជូនដល់រាជរដ្ឋាភិបាលនិងជនរួមជាតិផងដែរ៕

       

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort