ក្រសួងការបរទេស ផ្ញើកំណត់ទូតតវ៉ាប្រឆាំងការវាយប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើកំណត់ទូតមួយច្បាប់ទៅកាន់ស្ថានទូតថៃប្រចាំនៅកម្ពុជា ពាក់ព័ន្ធការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ។ ក្នុងកំណត់ទូតនេះ ក្រសួងការបរទេសកម្ពុជា បានសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងការវាយប្រហារដោយអាវុធរបស់កងទ័ព ថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

នៅក្នុងលិខិតរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥៖៣០នាទីព្រឹក កងកម្លាំងថៃ បានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែងរបស់កម្ពុជា ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យស្លាប់ទាហានខ្មែរដោយអយុត្តិធម៌។ កងទ័ពព្រំដែនកម្ពុជាបានឈរជើងជាបន្តបន្ទាប់ និងដោយសន្តិវិធីនៅទីតាំងនេះតាំងពីយូរយារណាស់មកហើយ គឺតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃក្នុងឆ្នាំ២០០០។

ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងស្មារតីនៃមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដូចបានឆ្លុះបញ្ចាំងនៅក្នុង នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០។រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយ បុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់។

បើទោះយ៉ាងណា កម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាការអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព និងការទូត ដោយប្រើយន្តការដែលមានស្រាប់ រួមមានគណៈកម្មាធិការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងគោលបំណងកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេសថៃ និងប្រទេសជិតខាង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម
beylikdüzü escort escort beylikdüzü beylikdüzü escort