សម្តេច​តេជោ ហ៊ុន សែន បានជួប​សំណេះ​សំណាល​លើក​ទឹកចិត្ត និង​ផ្តល់​រង្វាន់ដល់​កីឡាករ កីឡាកា​រិនីជន​ពិការ​កម្ពុជា ចំនួនពីរក្រុម ដែលទទួល​បាន​មេដាយ​ពីសាធា​រដ្ឋកូរ៉េ

នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ សម្តេចអគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​កម្ពុជា បានជួប​សំណេះ​សំណាល​លើកទឹកចិត្ត និងផ្តល់រង្វាន់​​ដល់កីឡាករ កីឡាការិនី​ជន​ពិការកម្ពុជា ចំនួន​ពីរក្រុម​តែម្តង នៅវិមាន​សន្តិភាព គឺក្រុមកីឡាករ ដែលបានដ​ណ្តើម​មេដាយ​​ក្នុងការ​ប្រកួត​កីឡា​​ប៉ារ៉ាឡាំពិក​​យុវជនជន​ពិការរដូវ​ក្ដៅនៅ​សាធារណៈ​រដ្ឋកូរ៉េ និងក្រុម​កីឡាក​រ​ប៉ារ៉ាឡាំ​ពិក​កម្ពុជា ដែលនឹង​ទៅចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម រឺកីឡា​ជនពិ​ការ​​អាស៊ានលើកទី៩ នៅទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែកញ្ញាខាង​មុខនេះ។

តាមការ​លើក​ឡើងរបស់ ឯកឧត្តម យី វាសនា អគ្គលេខាធិការ​សហព័ន្ធកីឡាជន​​ពិការ​​កម្ពុជា បានប​ញ្ជាក់ថា នាពេលថ្មីៗ​នេះ កីឡាករជនពិការ​កម្ពុជាចំ​នួន៣រូប បានទៅ​ចូល​រួមការ​ប្រកួតក្នុង​ព្រឹត្តិការណ៍ជើ​ងឯក​យុវជន​អាស៊ី ​នៅសាធារណៈ​​រដ្ឋ​កូរ៉េ។ ក្នុងនោះមាន​កីឡាក​រ២រូប ដណ្តើម​បាន​មេដាយ​មាស ​និង​មេដាយ​​សំរិទ្ធ។ ចំណែកកីឡាករ​​ប៉ារ៉ាឡាំ​ពិក​កម្ពុជា ចំនួន​១០១​រូប នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​​​រួម​ប្រកួត​​កីឡា​អាស៊ាន​​ប៉ារ៉ា​ហ្គេម​លើកទី៩ នៅប្រទេស​ម៉ាឡេស៊ី។  ជាការ​ផ្តល់​កម្លាំង​ចិត្ត​យ៉ាង​​ធំធេង​ដល់កីឡាករ​ជនពិការ​​កម្ពុជា សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ បានផ្តល់​ថវិកា​ផ្ទាល់​ខ្លួន​​ចំនួន៣ម៉ឺន​ដុល្លារ​អាមេរិក  ជូនដល់​កីឡាករ​ជនពិការ យ៉ាវ វណ្ណៈ ដែលដណ្តើម​បានមេ​ដាយ​​មាស​​ក្នុង​វិញ្ញា​សារ​​ហែល​ទឹក ក្នុងការប្រកួត​កីឡា​​នៅសាធា​រណៈរដ្ឋ​កូរ៉េ ដើម្បីយកទៅ​ដោះ​ស្រាយ​បំណុល របស់គ្រួសារ ដោយសារតែអ​គ្គិភ័យ​​បានឆេះ​លំនៅដ្ឋាន​​នាពេលក​ន្លង​មក។

បន្ថែមពីនេះ កីឡាករ យ៉ាវ វណ្ណៈ ក៏ទទួលបានថវិកា​គោល​នយោបាយ​​ពីក្រសួង​អប់រំ យុវជន និងកីឡា ចំនួន៨០​លាន​រៀល និង ថវិការ​បន្ថែម​រ​បស់​​សម្តេច​តេជោ ចំនួន​១ម៉ឺន​ដុល្លារ​ផង​ដែរ។ ចំណែក កីឡាករ យយ សំរិទ្ធ ដែលទទួលបា​ន​មេដាយ​សំរិទ្ធ ទទួលបាន​​ថវិកាគោលនយោ​បាយ​របស់ក្រ​សួងអប់រំ ចំនួន​២៤​លានរៀល រួមនិង​ថវិកា​​របស់​សម្តេចតេជោ ចំនួន​៣ពាន់ដុល្លារ​អាមេរិក។

ដោយឡែក សម្តេចតេជោ បានផ្តល់ថវិកាលើ​កទឹកចិត្តម្នាក់ ៥រយដុល្លារ​អាមេរិក ជូនដល់ គ្រូបង្វឹក និង​កីឡាករ​ជនពិការ​ដែលមានវ​ត្តមាន នៃការជួប​សំណេះ​​សំណាលនេះ​ដែរ។   មិនត្រឹមតែយក​ចិត្ត​ទុកដាក់​តាម​រយៈ​ការផ្តល់​ជាថវិកា​លើកទឹក​ចិត្តដល់កី​ឡាករ ដែលទទួលបាន​មេដាយមាស​ពីការប្រ​កួត​កំរិត​អន្តរជាតិ​នោះទេ សម្តេចតេជោ​ក៏បាន​សម្រេចអោយ​មានការ​រៀបចំ​ក្បួនម៉ូតូ​អម​ដង្ហែរ​ក្នុង​រាជធានីភ្នំពេញស​ម្រាប់កីឡាករ​ជ័យលាភី​មេដាយមាស ទៅតាមស្តង់ដារ​ផងដែរ គឺជ័យលាភី​​មេដាយមាស ​នៃការប្រកួតកំរិតពិ​ភពលោកត្រូវមាន​ក្បួនម៉ូតូ​ដង្ហែរ​ចំនួន១២គ្រឿង និងកំរិតអាស៊ីត្រូវមានក្បួន​ម៉ូតូដង្ហែរ​ចំនួន១០គ្រឿង។

គួរកត់សំគាល់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា​តែង ផ្តាំផ្ញើរនូវចំនុច​​សំខាន់ចំនួន២​ ទៅកាន់កីឡាករ កីឡាការិនី ដែលត្រូវចូលរួម​​ប្រកួតកីឡា​កំរិត​អន្តរជាតិ គឺទី១ត្រូវជៀស​វាង​ដាច់ខាត ការប្រើប្រាស់​សារធាតុ​​ជំនួយកម្លាំង ​ដែលមាន​សារធាតុញៀន​ និងទី២ ​ត្រូវតែគោ​រ​ពទៅតាមលក្ខណ្ឌ​ នៃការប្រកួតក្នុង​​វិញ្ញាសារនីមួយៗដែ​លត្រូវ​បានកំណត់ ព្រោះការចូល​រួម​ប្រកូតនេះ គឺជាតំណាង​មុខមាត់​របស់​ប្រទេសជាតិ។ ការចូលរួម​ប្រកួត​កីឡាអន្តរជាតិ ត្រូវបានចាត់ទុកថា គឺជាទំនាក់ទំនង​ការទូត​​ដ៏មានប្រសិទ្ធភាព ដោយប្រទេស​កម្ពុជាបាន​បង្ហាញអត្ត​សញ្ញាណ​ជាតិ និង​លើក​ទង់​ជាតិ​ស្មើមុខ​ស្មើមាត់​​នៅលើឆាក​អន្តរជាតិ។

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort