សម្តេច​តេជោ នាយករដ្ឋមន្រ្តី អញ្ជើញ​ចុះសំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ នាយ​ទាហាន​ជាន់ខ្ពស់ នាយ​ទាហាន យោធភូ​មិន្ទ​ភាគទី១ ខេត្ត​ស្ទឹង​ត្រែង

សម្តេច​អគ្គម​ហាសេ​នាប​តីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍​ផុតលេខ នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​​ណា​​ចក្រ​​កម្ពុជា នៅព្រឹក​ថ្ងៃទី១៦ សីហា បានធ្វើដំណើរ​តាមឧទ្ធម្ភាគ​ចក្រ ទៅកាន់​ខេត្ត​ស្ទឹងត្រែង ដើម្បីជួប​សំណេះ​​សំណាល សាក​សួរ​សុខ​ទុក្ខ​ចំពោះ​នាយ​ទាហាន​ជាន់ខ្ពស់ នាយទាហាន និង​ពលទាហាន នៃបញ្ជាកា​រដ្ឋានយោធ​​ភូមិន្ទ​ភាគទី១ ស្ថិតនៅទីរួម​ខេត្តស្ទឹង​ត្រែង។

នៅចំពោះមុខនា​យទាហាន​ជាន់ខ្ពស់ នាយទា​ហាន​រង និងពលទា​ហាន នៃបញ្ជាកា​រដ្ឋា​នយោ​ធភូមិន្ទភា​គទី១ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍ថា គោលបំណង​នៃការ​អញ្ជើញចុះ មកកាន់ខេត្តស្ទឹ​ងត្រែង​របស់​សម្តេច​នៅថ្ងៃនេះ គឺជួបសំ​ណេះ​សំណាលជា​មួយប​ងប្អូន​នាយទាហាន ពលទា​ហាន​ទាំង​អស់ នៃយោធ​ភូមិភាគ​ទី១ ដែល​បានខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​អស់ពី​សមត្ថភាព ពិសេសការ​អត់ធ្មត់ប្រ​កប​ដោយការ​ទទួលខុស​ត្រូវខ្ពស់ ក្នុងការ ការពារ​បូរណ​ភាពទឹកដី​ក្នុង​ដំណាក់កាល​ដែល​កងទ័ព​ឡាវ​ធ្វើការ​ឈ្លានពាន​ចូលទឹកដី​កម្ពុជា នៅតំបន់​ព្រំដែន​ខេត្តស្ទឹង​ត្រែងកាលពីដើមឆ្នាំ​២០១៧​កន្លងទៅ។

សម្តេចតេជោ​នាយករ​ដ្ឋមន្រ្តី​មាន​ប្រសាសន៍ បន្តថា ក្រៅពីការជួ​ប​សំណេះ​សំណាល​និង​សាក​សួរសុខ​ទុក្ខ​ចំពោះ​បងប្អូន​ទាំងអស់ សម្តេចនឹ​ងធ្វើការដោះ​ស្រាយ​នូវ រាល់ការ​លំបាក​របស់ប​ងប្អូន​យើង ពិសេសការ​បង្កើត​ឡើង​នូវ​កងពលតូច​អន្តរាគមន៍​ថ្មីមួយទៀត នៅខេត្តស្ទឹងត្រែង​​ដែល​​មានឈ្មោះ​ថា កងពលតូច​អន្ត​រាគមន៍​​លេខ១២៨ ចំណុះ​ឲ្យយោធភូមិភាគ​ទី១។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍​បញ្ជាក់បន្ថែមថា ការរៀបចំនេះ​មិនមែនសំ​ដៅ​ដល់ការ​ធ្វើសង្រ្គាមជា​មួយ​ប្រទេសជិត​ខាងនោះទេ ផ្ទុយ​ទៅវិញសំដៅ​លើការពង្រឹង​កិច្ចការ​ការពារជាតិ ការពារ​ប្រជាជន និងទំនាក់​ទំនងល្អ​ជាមួយ​ប្រទេស​ជិតខាង។

ជាមួយ និងការថ្លែង​នោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី​មានប្រសាសន៍​សំដែងនូវកា​រវាយតម្លៃខ្ពស់ និងកោតសរ​សើរ​ជូន​ចំ​ពោះនាយទាហាន និងពល​ទាហាន​ទាំងអស់ ដែលបាន​គោរព​នូវបទ​បញ្ជា​របស់ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្រសួងការ​ពារជាតិ និងអគ្គ​មេបញ្ជាការ នៃកង​យោធពល​ខេមរភូមិន្ទ ក្នុងរក្សានូវ​ភាពអត់ធ្មត់​បំផុត មិនមាន​ការផ្ទុះអាវុធ​បង្ហូរ​ឈាមគ្នា ក្នុងដំណាក់កាល ដែលមានការចូល​ឈ្លានពានទឹកដី ពីសំណាក់ក​ងទ័ពឡាវ កាលពីដើមឆ្នាំ២០១៧​កន្លង​ទៅ។ សម្តេចតេជោនាយករដ្ឋ​មន្រ្តីបានចំណាយពេល​ប្រមាណ៥ម៉ោង រួមទាំងការទទួល​ទានអាហារ​ថ្ងៃត្រង់​រួមគ្នាជា​មួយនឹង បងប្អូននាយ​ទាហានជាន់​ខ្ពស់ នាយទាហាន និងពលទាហាន នៃយោធភូមិន្ទភាគទី១ មុនពេល​ធ្វើដំណើរ វិលត្រឡប់មក​កាន់រាជធានីភ្នំពេញវិញនៅរសៀលថ្ងៃដដែលនោះដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort