ហេតុអ្វីបានជាការចូលរួម និងជឿជាក់លើរាជរដ្ឋាភិបាលមានសារៈសំខាន់?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ភាពជោគជ័យនៃការថែរក្សាសុខដុមនីយកម្មដោយប្រែក្លាយកន្លែងអតីតដែលមានសង្រ្គាម កន្លែងដែលអត់អភិវឌ្ឍន៍គឺការចូលរួមរបស់ប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលជារឿងសំខាន់ ពោលគឺផ្តល់ការជឿទុកចិត្តទៅលើប្រព័ន្ធប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតទៅលើថ្នាក់ដឹកនាំដែលមានគោលនយោបាយច្បាស់លាស់ ហើយរួមគ្នាការពារ និងជឿទុកចិត្តនូវសន្តិភាព និងការអភិវឌ្ឍប្រទេសដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពួកប្រឆាំងចង់អោយប្រជាពលរដ្ឋស្អប់រដ្ឋាភិបាល មិនទុកចិត្តរដ្ឋាភិបាល ដោយរកប្រធានបទប៉ះពាល់ជាមួយផលប្រយោជន៍ជាតិ ក្លែងការពិត ហើយដុតកំដៅឥតប្រយោជន៍ធ្វើអោយប្រជាជនមានជម្លោះផ្ទៃក្នុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវអោយប្រជាពលរដ្ឋសិក្សាពីប្រវត្តិសាស្រ្តអោយច្បាស់ សិក្សាអំពីតថភាពជាក់ស្តែង បងប្អូននឹងយល់កាន់តែច្បាស់ ហើយកុំងាយជឿការបំផុសដែលអត់មានហេតុផល ដូច្នេះយើងត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព ថែរក្សាការសាមគ្គីឯកភាពជាតិ កុំចាញ់ឃោសនារបស់ពួកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសអោយសោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធសមិទ្ធផលនានាក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ»នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤៕

 

beylikdüzü escort

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort