ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តា ៣ ដែលប្រជាពលរដ្ឋត្រូវចូលរួមកសាងប្រទេសជាតិគឺ៖
ទី១-ការចូលរួមថែរក្សាលំនឹងស្ថិរភាព និងសន្តិភាព
ទី២-យល់ពីតម្លៃនៃសន្តិភាព និងសន្តិសុខ
ទី៣-ចូលរួមក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន
ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងមិនអាចថែរក្សា និងជំរុញប្រទេសយើងបានទេ ប្រសិនបើប្រជាជនមិនចូលរួម។ ជាក់ស្តែង ការខិតខំរបស់រាជរដ្ឋាភិបាលជាផ្នែកមួយជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែគឺអាស្រ័យលើប្រជាជនដែលខិតខំចាប់យកឱកាសនៃសុខសន្តិភាព និងស្ថិរភាព ថែរក្សាលំនឹងសន្តិសុខ ជាពិសេសរួមគ្នាខិតខំរៀនសូត្រកសាងសមត្ថភាពដើម្បីយើងកសាងប្រទេសតទៅទៀត៕