កត្តា ៣សំខាន់ៗ ក្នុងការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះប្រកបដោយប្រសិទ្ធភាពខ្ពស់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្រោយពីការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះបានជោគជ័យ គឺប្រទេសយើងរួមគ្នា ដោយគោលនយោបាយថ្មីភ្លាម ដែលត្រូវដាក់ចេញនៅពេលនោះ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនៅពេលនោះ បានយកចិត្តទុកដាក់ទៅលើកិច្ចការចំនួន ៣ធំៗ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កិច្ចការធំៗទាំង ៣នោះរួមមាន៖
១. ការពង្រឹងភាពជឿទុកចិត្ត ដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរ ការពារកុំឱ្យមានសន្តិភាពបាន១ ឬ២ឆ្នាំ បែកបាក់សាមគ្គីចេញទៅវៃប្រហារគ្នាបន្តទៀតនៅតាមតំបន់ជាច្រើន
២. សមាហរណកម្មខ្លួនយើងនៅលើឆាកអន្តរជាតិ
៣. ការដាក់ចេញគោលនយោបាយអភិវឌ្ឍ ន៍កាត់បន្ថយភាពក្រីក្រដែលហៅថា យុទ្ធសាស្រ្តត្រីកោណ នៅឆ្នាំ១៩៩៨ ដែលបានដាក់ចេញ ៥ឆ្នាំម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅចំណុចទី៣ នេះពិតជាសំខាន់ណាស់ គឺការថែរក្សា សុខសន្តិភាព ជាគន្លឹះទុកចិត្តគ្នាកុំឱ្យបែកបាក់សាមគ្គីគ្នា។ ប៉ុន្តែអ្វីដែលធ្វើជាមួយគ្នាគឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍នៅទូទាំងប្រទេសកម្ពុជាតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ