ជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ ចិន្តាសោភា ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Michael Goltzman អនុប្រធានជាន់ខ្ពស់គោលនយោបាយសកល និងចីរភាព របស់ក្រុមហ៊ុនកូកាកូឡា

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សការងារជាមួយ លោក Michael Goltzman អនុប្រធានជាន់ខ្ពស់គោលនយោបាយសកល និងចីរភាពរបស់ក្រុមហ៊ុនកូកាកូឡា នៅស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងញូវយ៉ក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកាកូឡា ដែលបានផ្តល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបណ្តាក់ទុនលើរោងចក្រដ៏ធំនៅកម្ពុជា និងលើសពីនេះទៅទៀតបានមានសកម្មភាពការទទួលខុសត្រូវចំពោះសង្គមនាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមបានជម្រាបតំណាងក្រុមហ៊ុនពីវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាសវិនិយោគ សំដៅទាក់ទាញការវិនិយោគបន្ថែមទៀត។

លោក Michael Goltzman បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានជម្រាបពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា និងកោតសរសើរពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុ...

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ