តើដំណើរទស្សនកិច្ចទៅកាន់ខេត្តភាគឦសានធ្វើឡើងដើម្បីអ្វី?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់បណ្ដាខេត្តភាគឦសាន ពោលគឺទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី នៅតែបន្តធ្វើដដែលតាមផែនការ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋឱ្យស្វែងយល់ពីការអភិវឌ្ឍនៅក្នុងបណ្ដាខេត្តទាំងនោះ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចនេះដែរ មិនមែនធ្វើឡើងដោយសារតែកិច្ចសហប្រតិបត្តិការ CLV-DTA នោះទេ ប៉ុន្តែដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានឃើញពីការអភិវឌ្ឍជាក់ស្តែងនៅតំបន់នោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងវិស្វកម្មផងដែរ ពោលគឺដើម្បីឱ្យពលរដ្ឋបានមើលឃើញពីការងារអភិវឌ្ឍជាក់ស្តែងរបស់កងវិស្វកម្មដែលបានពុះពារខិតខំប្រឹងប្រែងកសាងផ្លូវក្រវាត់ព្រំដែន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort