តើសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍អ្វីខ្លះដើម្បីពង្រឹងវិស័យសុខាភិបាល?

នៅក្នុងបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ថែមលើការអនុវត្តវិធានការគន្លឹះ និងសកម្មភាពដែលបានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពសកលនៅឆ្នាំ២០៣៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ សម្តេចបានផ្តល់អនុសាសន៍ចំនួន ៦ចំណុច៖

ទី១-ការធ្វើទំនើបកម្ម និងបរិវត្តកម្ម
ទី២-បង្កើនសកម្មភាពផ្តល់ការអប់រំការបង្កើនការថែទាំសុខភាពដល់ប្រជាជន
ទី៣-គ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស និងបុគ្គលិកសុខាភិបាលទាំងវិស័យសាធារណៈ និងឯកជនត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម
ទី៤-ពង្រឹងការអនុវត្តយន្តការតាមដាន
ទី៥-ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវផ្សពផ្សាយឱ្យបានទូលំទូលាយជូនប្រជាជនគោលដៅ
ទី៦-ជំរុញការអនុវត្តសកម្មភាពអន្តរពហុវិស័យ ឬភាពជាដៃគូជាមួយវិស័យឯកជន

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ការពារសុខភាព បង្ការ និងទប់ស្កាត់ជំងឺនានាក្នុងករណីមានជំងឺឬបញ្ហាសុខភាពត្រូវប្រញាប់ទៅកាន់មូលដ្ឋានសុខាភិបាលជិតលំនៅដ្ឋាន ជាពិសេសមណ្ឌលសុខភាពដើម្បីទទួលបានការពិនិត្យ និងការព្យាបាលទាន់ពេលវេលា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort