ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំ កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម មុននឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។
 
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប. លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប. លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក គ.យ.ប. និងថ្នាក់ដឹកនាំនៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងក្រសួង ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ២៥០នាក់។
 
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍ថា ការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានចំណាយពេលប្រមាណជិត១ឆ្នាំ ដោយទទួលបានការវាយតម្លៃខ្ពស់ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្ដាដៃគូអភិវឌ្ឍន៍ ហើយក្របខ័ណ្ឌនេះនឹងផ្ដល់ជាមូលដ្ឋានវិទ្យាសាស្ត្រសំខាន់ក្នុងការផ្សារភ្ជាប់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) យុទ្ធសាស្រ្ដ និងកែទម្រង់របស់យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ទៅនឹងការរៀបចំ KPIs កម្រិតផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ, កម្រិតផែនការអភិវឌ្ឍន៍តាមវិស័យ ឬក្រសួង ស្ថាប័ន និងកម្រិតផែនការយុទ្ធសាស្រ្តថវិកា។
 
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានបញ្ជាក់ថា កិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលត្រូវបានអនុវត្តកន្លងមក ពុំទាន់មានលក្ខណៈ ជាប្រព័ន្ធនៅឡើយ ដូច្នេះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់លើកិច្ចការនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីជាលើកដំបូងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នឹងដើរតួយ៉ាងសំខាន់ក្នុងការវាស់វែងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាលជារួម ព្រមទាំងចូលរួមជាមូលដ្ឋានដ៏ចាំបាច់ ក្នុងពិនិត្យឡើងវិញលើការកែសម្រួល គោលនយោបាយ និងយន្តការអនុវត្ត នៅតាមក្រសួង ស្ថាប័ន។
 
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យមានការពិភាក្សាឱ្យបានហ្មត់ចត់លើតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្មដោយសារ KPIs នឹងឆ្លុះបញ្ចាំងជាក់ស្ដែងពីសមិទ្ធកម្ម, គណនេយ្យភាព និងជវភាពនៃប្រព័ន្ធតួអង្គតែមួយ តាមរយៈការអនុវត្តការងារជាក្រុមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបានចំណុចដៅដែលបានកំណត់។ ទន្ទឹមនេះ ការជ្រើសរើស KPIs បានប្រើប្រាស់អភិក្រមពីក្រោមឡើងលើ (Bottom-Up) ផង និងអភិក្រមពីលើចុះក្រោម (Top-Down) ផង។
 
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើ និងណែនំាឱ្យតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ពាំនាំនូវការសម្រេចក្នុងអង្គប្រជុំជូនឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីជាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជ្រាបជាព័ត៌មាន។ ដោយសារសេចក្ដីព្រាងក្របខ័ណ្ឌនេះ បានដាក់ឆ្លងកិច្ចប្រជុំអន្ដរក្រសួង ស្ថាប័ន និងកិច្ចប្រជុំចង្អៀតជាច្រើនលើកមកហើយ អង្គប្រជុំបានឯកភាពជាគោលការណ៍លើសេចក្ដីព្រាងក្របខ័ណ្ឌនេះ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម សម្រាប់ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចនាពេលខាងមុខ។
 
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងផ្ដល់ធាតុចូលក្នុងការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្មឱ្យមានភាពពេញលេញនិងគ្រប់ជ្រុងជ្រោយ តាំងពីដំណាក់កាលចាប់ផ្ដើមរៀបចំដំបូង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន គ.យ.ប. ក្នុងការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌនេះឡើង ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។
 
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ថា កិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះ ពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ខ្លាំងសម្រាប់ការអភិវឌ្ឍប្រទេស ជាតិទាំងមូលដែលកិច្ចការនេះក៏នឹងឆ្លុះបញ្ចាំងពីការជឿជាក់របស់ប្រជាពលរដ្ឋ និង ធុរជន លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិជាពិសេស សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort