សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដើម្បីសម្រេចបំណងផ្តួលរំលំរាជរដ្ឋាភិបាល គេមិនខ្លាចក្នុងការ «ដុតផ្ទះដើម្បីចំអិនពងមាន់» នោះឡើយ

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសម្រេចបំណងក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បុគ្គលជ្រុលនិយមមួយចំនួនដែលនៅក្រៅប្រទេស មិនខ្លាចក្នុងការធ្វើអ្វីគ្រប់យ៉ាង ទោះបីជាត្រូវដុតផ្ទះខ្លួនឯងដើម្បីចំអិនពងមាន់មួយក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បុគ្គលជ្រុលនិយមនៅក្រៅប្រទេស បានប្រកាសថា ធ្វើបាតុកម្មអហិង្សា ប៉ុន្តែ ពួកគេបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួមមានកាំបិត ដាវ ជំពាម គ្រាប់ឃ្លី រហូតដល់មានផែនការប្រើអាវុធជាតិផ្ទុះ និងដបសាំងទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា យោងតាមសំឡេងដែលបានបែកធ្លាយ ពួកជ្រុលនិយមទាំងអស់នោះ ក៏បានរៀបចំផែនការក្នុងការដើរដុតផ្ទះមុខសញ្ញាសំខាន់ៗផងដែរ ក្នុងករណីការបំផ្ទុះរបស់គេបានសម្រេច៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...