សាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្រ្តនយោបាយ លោក ឥន សុផល ពន្យល់បន្ថែមពីការងារបោះបង្គោលព្រំដែនចំនួន៨ចំណុច

១. ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្រុមជំនាញព្រំដែនកម្ពុជា ខិតខំព្យាយាមពុះពារគ្រប់ឧបសគ្គក្នុងការចុះស្វែងរក និងបោះបង្គោលព្រំដែន កន្លែងខ្លះពួកគាត់ត្រូវដើរកាត់ព្រៃចម្ការមីន ស្នាក់នៅក្នុងព្រៃកណ្តាលថ្ងៃ យប់ ភ្លៀងផ្គរ មិនដែលបង្ហោះបង្ហាញឱ្យគេដឹង! ផ្ទុយទៅវិញ ពួកគាត់ត្រូវបានពលរដ្ឋមួយចំនួន នាំគ្នាជេរប្រមាថថែមទៀត! រហូតមកដល់ពេលនេះពួកគាត់ខ្លះចាស់ជរា ខ្លះបានស្លាប់ទាំងបិទភ្នែកមិនជិត ដោយសារការជេរប្រមាថ!
 
២. ដើម្បីបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវ គណៈកម្មាធិការជំនាញព្រំដែន យកផែនទី Bonnខ្នាត១/១០០.០០០ និងផែនទីបំពេញបន្ថែម UTM ខ្នាត ១/៥០.០០០ ដើម្បីកំណត់និយាមការភូមិសាស្ត្រ។ ក្រុមអ្នកជំនាញព្រំដែនកម្ពុជា និងវៀតណាម បានកំណត់យក GPS Dual Frequency Leica-1200 ទំនើបចុងក្រោយបំផុត ដើម្បីធ្វើការវាស់វែងពីផ្កាយរណប។ បន្ទាប់មកគណៈកម្មាធិការទាំងពីរ បានប្រើយន្តហោះ ថតពីលើអាកាសតាមខ្សែបន្ទាត់ព្រំដែន ចាប់ផ្តើមចេញពីបង្គោលព្រំដែនលេខ០ចំណុចកម្ពុជា ឡាវ និងវៀតណាម រហូតដល់បង្គោល៣១៤ ខេត្តកំពត និងថតពីផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់និយាមការភូមិសាស្ត្រឱ្យបានត្រឹមត្រូវច្បាស់លាស់។
 
៣.បន្ទាប់មកគណៈកម្មាធិការជំនាញព្រំដែនទាំងពីរ បានបោះបង្គោលតម្រុយជាបឋម ដើម្បីវាស់វែងកំណត់និយាមការភូមិសាស្ត្រ ផ្ទៀងផ្ទាត់ជាមួយនិយាមការភូមិសាស្ត្រដែលបានកត់ត្រានៅក្នុងសន្ធិសញ្ញាព្រំដែនដូចមាននៅលើផែនទី Bonnខ្នាត១/១០០.០០០ និងផែនទីបំពេញបន្ថែម UTM ខ្នាត ១/៥០.០០០ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ទើបធ្វើការបោះបង្គោលជាផ្លូវការ។
 
៤.បន្ទាប់ពីកំណត់និយាមការភូមិសាស្ត្រច្បាស់លាស់ គណៈកម្មាធិការជំនាញព្រំដែនទាំងពីរ បានភ្ជាប់ GPS ជាមួយ Frequency Asia Pacific អន្តរជាតិ និងបានថតបញ្ចូលលេខនិយាមការគ្រប់បង្គោលទាំងអស់រក្សាទុកក្នុង Computers របស់គណៈកម្មាធិការជំនាញព្រំដែនទាំងពីរ ព្រមទាំងបានកត់ត្រាច្បាស់លាស់ពីនិយាមការភូមិសាស្ត្រនៅលើសន្ធិសញ្ញាព្រំដែននៃប្រទេសទាំងពីរ។
 
៥. បង្គោលព្រំដែនភ្លោះ គេបោះសងខាងទន្លេ, ព្រែក, ស្ទឹង ដើម្បីសម្គាល់ថាខ្សែព្រំដែនរត់តាមជ្រលងទឹកជ្រៅ ការធ្វើបែបនេះដើម្បីឱ្យប្រជាជនទាំងពីររអាចប្រើប្រាស់ទឹក និងបើកបរទូក ការណូតបាន ប៉ុន្តែប្រជាជនប្រទេសមួយ មិនអាចឡើងច្រាំងខាងទឹកដីប្រទេសមួយទៀតបានទេ លើកលែងមានគ្រោះអាសន្ន ដូចជាលិចទូក, សង្គោះបន្ទាន់…។ល។ បន្ទាប់ពីភាគីទាំងពីរបោះបង្គោលព្រំដែនរួច អត់មាន “តំបន់ស” ទេ ! ទាន់នៅបារមី !
 
៦. ក្រៅពីលេខនិយាមការភូមិសាស្ត្រ បង្គោលព្រំដែននីមួយៗ ត្រូវធៀបទៅនឹងវត្ថុធាតុគោលផ្សេងៗ មានវត្តអារ៉ាម, ព្រែក, បឹង, ទន្លេ…។ល។ ឧទាហរណ៍ៈ បង្គោលព្រំដែនលេខ ១៧១ (សំមើលពីរបៀបដែលគណៈកម្មាធិការជាតិព្រំដែនបានកំណត់ទីតាំងបង្គោលព្រំដែននីមួយៗ និងវត្ថុធាតុគោល និងផ្លូវទៅទីតាំងបង្គោល តើហ្មត់ចត់ និងល្អិតល្អន់បែបណា)។
 
៧. ចាប់ពីពេលនេះតទៅកម្ពុជាមានបង្គោលព្រំដែនច្បាស់លាស់ និងអាចរក្សាបានទឹកដីគង់វង្សដល់កូនចៅខ្មែរជំនាន់ក្រោយរាប់រយឆ្នាំ ក៏មិនអាចរំកិលបង្គោលព្រំដែននីមួយៗបានដែរ ព្រោះសូម្បីតែរំកិល (១សម.) ក៏ធ្វើឱ្យលេខនិយាមការប្រែប្រួលខុសលេខនិយាមការនៅក្នុងសន្ធិសញ្ញារវាងប្រទេសទាំងពីរដែរ។
 
៨. រឿងដែលយើងត្រូវធ្វើ គឺខេត្តនៅជាប់ព្រំដែនសហការជាមួយវិទ្យាល័យ បង្កើតកម្មវិធីនាំកូនសិស្សនៅក្នុងខេត្តរបស់ខ្លួនទៅមើលបង្គោលព្រំដែន និងពន្យល់ឱ្យច្បាស់ពីវត្ថុធាតុគោលចំណាំព្រំដែន មានតែអ្នកស្រុកជាប់ព្រំដែនទេ ដែលពួកគាត់រស់នៅតកូនតចៅ អាចចំណាំបង្គោលព្រំដែនបាន បើមានបង្គោលណាខុសទីតាំង ពួកគាត់អាចរាយការណ៍ទៅអាជ្ញាធរខេត្ត ខេត្តរាយការណ៍មកគណៈកម្មាធិការព្រំដែន ដើម្បីរៀបចំកិច្ចប្រជុំជាមួយភាគីវៀតណាម រួចចុះទៅពិនិត្យ ផ្ទៀងផ្ទាត់ ទៅតាមនិយាមការភូមិសាស្ត្រដែលមាននៅក្នុងសន្ធិសញ្ញា និងប្រើប្រាស់ GPS ដូចដែលគណៈកម្មាធិការទាំងពីរបានឯកភាពគ្នាប្រើ ។
 
ចំណាំៈការប្រើផែនទីផ្សេងខុសពីផែនទី Bonn ខ្នាត ១/១០០.០០ និងផែនទី UTM ខ្នាត ១/៥០.០០០ឬប្រើ GPS ខុសពី GPS ដែលគណៈកម្មាធិការជាតិព្រំដែនទាំងពីរបានកំណត់ គឺមិនអាចយកជាការបានទេ៕
 
ដោយ៖ លោក ឥន សុផល
សាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្រ្តនយោបាយ
រាជភ្នំពេញថ្ងៃទី៣១ សីហា ២០២៤ !

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort