សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គ​មហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ​អញ្ជើញ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅបំពេញ​ទស្សនកិច្ចផ្លូវការនៅប្រទេស​ជប៉ុន ចាប់ពីថ្ងៃទី០៦ ដល់០៩ ខែសីហា ឆ្នាំ២០១៧ តបតាមការ​អញ្ជើញរបស់​រដ្ឋាភិបាល​ជប៉ុន។

ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវការនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងចូល​រួមនូវកិច្ចប្រជុំ និងជំនួប​សំខាន់ៗ​ជាមួយថ្នាក់​ដឹកនាំ​ប្រទេស​ជប៉ុន ដូចជា​កិច្ចប្រជុំ​កំពូលជា​មួយ លោក នាយក​រដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ការប្រកាស​ព័ត៌មានរួមគ្នា​ក្រោយពេល​ដែលនាយក​រដ្ឋមន្ត្រីនៃប្រទេស​ទាំងពីរ​អញ្ជើញជាអ​ធិបតីក្នុង​ពិធីចុះហត្ថលេខា​លើឯកសារចំ​នួន២ ជាជំនួយជប៉ុនផ្តល់មកកម្ពុជារួមមាន៖ ១)ហិរញ្ញប្បទាន​ឥតសំណង សំរាប់អនុវត្តគម្រោងធ្វើ​អោយប្រសើរ​ឡើងវិញការការពារ​ទឹកជំនន់​ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី០៤ ដែលមានទឹកប្រាក់សរុប ៣,៩៤៨លានយ៉េន (ប្រមាណជា៣៥លានដុល្លារសហរដ្ឋអាមេរិក) ២)ឥណទានសម្បទានសំរាប់គម្រោងអភិវឌ្ឍន៍​ចំណត​ផែកុងតឺន័រថ្មី​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទឹកប្រាក់សរុបចំនួន៣២,​៥០២​ លានយ៉េន (ប្រមាណជា២០៩លានដុល្លារសហរដ្ឋអាមេរិក)។

ក្រៅពីនោះសម្តេចតេ​ជោ នាយក​រដ្ឋមន្ត្រី នឹងជួបជាមួយ​តំណាងស​មាគមមិត្តភាពសភា​កម្ពុជា-ជប៉ុន សមាគម​មិត្តភាព​ជប៉ុន-មេគង្គ អង្គការពាណិ​ជ្ជកម្មក្រៅ​ប្រទេស​របស់ជប៉ុន បណ្តារ​ក្រុមហ៊ុ​នជប៉ុន និង​អញ្ជើញ​ថ្លែងសន្ទរថា​គន្លឹះក្នុងសិក្ខា​សាលាស្តីពី​ឱកាស​វិនិយោគ​នៅកម្ពុជា ព្រមទាំងអញ្ជើញទ​ស្សនកិច្ចនៅរោងចក្រកែច្នៃកាកសំណល់របស់ជប៉ុនផងដែរ៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort