សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ និងមិនត្រូវធ្វើអ្វីមួយឱ្យឪពុកម្តាយពិបាកចិត្តឡើយ

ក្នុងពិធីសំណេះសំណាលនាឱកាសចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យសិស្សានុសិស្សចេះសំពះលោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ និងជួយធ្វើការងារឪពុកម្តាយនៅផ្ទះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឪពុកម្តាយតែងតែស្រឡាញ់និងព្រួយបារម្ភចំពោះកូនៗរបស់ខ្លួនជានិច្ច ហើយក្នុងនាមជាកូនមិនត្រូវធ្វើអ្វីមួយឱ្យឪពុកម្តាយព្រួយចិត្តនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រនៅសាលារៀន និងសំពះសម្តែងការគួរសមជាមួយឪពុកម្តាយ ព្រមទាំងជួយធ្វើការងារផ្ទះដើម្បីឱ្យឪពុកម្តាយសប្បាយចិត្តផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort