សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រូ គឺជាគម្រូផង និងជាអ្នកអប់រំចំណេះដឹង គុណតម្លៃ និងឥរិយាបថផង

ក្នុងពិធីសំណេះសំណាលនាឱកាសចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំបណ្តុះបណ្តាលនៅក្នុងកម្មវិធីថ្មីនេះ ហើយសម្តេចបានថ្លែងថា គ្រូគឺជាគម្រូសម្រាប់សិស្សានុសិស្សផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារបច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយការទទួលព័ត៌មាន ក៏មានប្រភពច្រើន ដែលប្រការនេះធ្វើឱ្យសិស្សានុសិស្ស ទទួលបានព័ត៌មានច្រើនទាំងល្អ ទាំងមិនល្អ ដែលទាមទារឱ្យគ្រូ ត្រូវចូលរួមណែនាំទាំងចំណេះដឹង គុណតម្លៃ និងឥរិយាបថផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាពការសប្បាយរីករាយចំពោះវឌ្ឍនភាពក្នុងរយៈពេល៣ខែកន្លងមកនេះ ដែលជាចំណុចចាប់ផ្តើមមួយដ៏ល្អសម្រាប់កំណែទម្រង់វិស័យអប់រំរបស់កម្ពុជាប្រកបដោយនិរន្តរភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយ...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
beylikdüzü escort escort beylikdüzü beylikdüzü escort