សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការយាងត្រឡប់មកវិញរបស់ព្រលឹងដូនតា គឺជា «មង្គល» របស់ជាតិដែលជួយប្រោះព្រំព្យាបាលស្នាមរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលបានរងគ្រោះដោយសង្រ្គាមនិងអំពើប្រល័យពូជសាសន៍

ក្នុងឱកាសអញ្ជើញជាអធិបតី «ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ» នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយាងត្រឡប់មកវិញរបស់ព្រលឹងដូនតា គឺជា «មង្គល» របស់ជាតិដែលជួយប្រោះព្រំ ព្យាបាលស្នាមរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះឈឺចាប់ក្នុងអំឡុងសង្រ្គាមស៊ីវិលរាប់ទសវត្ស និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ខ្មែរក្រហមនាពេលកន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការទទួលបានបុរាណវត្ថុខ្មែរត្រឡប់មកវិញនៅពេលនេះ បង្ហាញពីការជួបជុំនៃព្រលឹងដូនតាខ្មែរ ដែលនៅជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋខ្មែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបន្ថែមថា សង្គ្រាម, ការបែកបាក់ជាតិ បានធ្វើឱ្យបុរាណវត្ថុទាំងនេះត្រូវបែកចេញពីកម្ពុជា។ សន្តិភាពមិនត្រឹមតែផ្ដល់នូវភាពសុខសាន្ត និងការរីកចម្រើនដល់កម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានធ្វើឱ្យកម្ពុជាទទួលបានមកវិញនូវបុរាណវត្ថុទាំងនេះផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort