សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី មុនចេញទៅ ប្រកួតកីឡា SEA Games លើកទី ២៩ នៅ Malaysia

នៅព្រឹក​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេ​នាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញ​​ជួប​សំណេះ​សំណាលជាមួយ​ប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹក​សរុបចំនួន ២៧៤នាក់ មុននឹង​ចេញទៅចូលរួមប្រកួតកីឡា SEA Games នៅ Malaysia។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ​ចំពោះសមត្ថភាពក្មួយៗកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំ​ហ្វឹកហ្វឺនដល់កីឡាករ​ទាំងអស់ទទួលបានជ័​យជំនះជាបន្តបន្ទាប់។ បច្ចុប្បន្ន​ប្រទេសជាតិ​យើង ជាពិសេសនៅ​តាមសាលារៀនគឺមាន​ទីធ្លាហាត់កីឡា និងសំភារៈសម្រាប់ក្មួយៗ សិស្សា​នុសិស្ស​ហ្វឹកហាត់ទាំងនៅក្នុងទីក្រុង និងតាមជនបទ។ ជានិច្ចជាកាល សម្តេចតេជោ តែងតែជួយ ជំរុញលើកទឹកចិត្តលើវិស័យកីឡាជាបន្តបន្ទាប់ ដូចជាតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាតាមសាលារៀនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកួតប្រជែង ក្នុងកំរិតអន្តរជាតិ ដែលទទួលបាននូវមេដាយ​ជាច្រើនសម្រាប់​ប្រទេសជាតិ ។

ក្នុងឱកាសនៃការទៅ​ចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ីខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់​កីឡាករ កីឡាការិនីទាំងអស់ខិតខំ​ប្រឹងប្រែងដើម្បីទទួលបានជ័យ​ជំនះបន្ថែមទៀត ។

សម្តេចតេជោ បានបញ្ជាក់ច្បាស់ណាស់ថា ជោគជ័យគឺមិនស្ថិតលើ​ប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ឬប្រទេសធំ ឬ តូចនោះឡើយ សំខាន់ស្ថិតនៅ​លើការតាំងចិត្តហ្វឹកហាត់ ជាពិសេសកីឡាករ កីឡាការិនីទាំងអស់កុំចាញ់ច្រាបកីឡាករគេ ឬចាញ់ច្រាប​​ប្រទេសគេអោយសោះ សំខាន់គឺសមត្ថភាព និងការតាំងចិត្តរបស់យើង។

ជាមួយគ្នានោះ សម្តេចតេជោហ៊ុន សែន បានផ្តាំផ្ញើ​ដល់កីឡាករ កីឡាការិនីទាំងអ​ស់មុនទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី គឺ ទី១) ហាមប្រើប្រាស់​ថ្នាំលើក​ថាមពល​កម្លាំង ឬសារ​ធាតុញៀនដាច់ខាត។ ទី២) ត្រូវគោរពបទបញ្ជារ និងវិន័យកីឡានីមួយៗ​អោយបានត្រឹមត្រូវក្នុងពេលប្រកួត ។ មុននឹងបញ្ជាប់ការ​សំណេះសំណាល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញអោយកីឡាករ កីឡារការីនី ទាំងអស់បានដឹកពីការ​ខិតខំថែរក្សាសន្តិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន អាជីវករ ពាណិជ្ជករ មានឱកាសប្រកបរបរទទួលទានដោយគ្មានការ​ភ័យខ្លាច ហើយជាពិសេស យុវជនយុវនារី ដែលជាកីឡាករ​ទាំងអស់មាន​ឱកាស​បាន​ហ្វឹកហាត់កីឡា នឹងបានទៅចូលរួមប្រកួតនៅលើក​ឆាកអន្តរជាតិ ជាពិសេសកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ ២០១៧ នេះ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន ២៧៤នាក់ ក្នុងម្នាក់ៗទទួលបាន $500 ។ សម្តេចតេជោ ហ៊ុន សែន បានជូនពរកីឡាករកីឡារិនីទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកួត ព្រមទាំងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ា...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន