សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើរដ្ឋាភិបាលជប៉ុនគាំទ្រដែរឬទេ ដែលគេយកទឹកដីជប៉ុនជាមូលដ្ឋានដឹកនាំបំផុសការផ្តួលរំលំរដ្ឋាភិបាលនៅប្រទេសផ្សេង?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងការបរទេសសួរទៅរដ្ឋាភិបាលជប៉ុនថា តើរដ្ឋាភិបាលជប៉ុនគាំទ្រដែរឬទេ ដែលគេយកទឹកដីជប៉ុនជាមូលដ្ឋានដឹកនាំបំផុសការផ្តួលរំលំរដ្ឋាភិបាលនៅប្រទេសផ្សេង? ខណៈដែលពួកបាតុករត្រៀមដបសាំង និងចំពាមកៅស៊ូ ដើម្បីធ្វើបាតុកម្ម ជាក់ស្តែងជនជាតិកូរ៉េ និងជប៉ុនក៏មានបាតុកម្មដែរ ប៉ុន្តែគេមិនដែលយកដបសាំងទៅធ្វើបាតុកម្មទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលគំាទ្រចំពោះការបញ្ចេញមតិអំពីការបាត់បង់ទឹកដី បាត់បង់អធិបតេយ្យភាព ប៉ុន្តែការបញ្ចេញមតិត្រូវមានព្រំដែន បើអនុវត្តន៍លើសពីព្រំដែនដែលច្បាប់បានអនុញ្ញាតគឺរដ្ឋាភិបាលនឹងត្រូវអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាផលប្រយោជន៍ជាតិរបស់យើង កុំឱ្យបែកបាក់តាមរយៈការធ្វើសកម្មភាពដែលធ្វើឱ្យបាត់បង់ស្ថិរភាព សន្តិភាព និងការរួបរួមជាតិតែមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន១០០០ នាក់» នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort