សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព ឯកភាពជាតិ ដើម្បីកុំឱ្យយើងបែកបាក់បាត់បង់ទឹកដី និងអាយុជីវិតមនុស្ស រត់ភៀសខ្លួនទៅក្រៅប្រទេសដោយសារសង្រ្គាម

នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកង្វល់អំពីទឹកដី និងជាតិរបស់យើង គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា មិនថាមន្រ្តីរាជការ ប្រជាពលរដ្ឋ ឬអ្នកមាននិន្នាការបែបណានោះទេ ដូច្នេះការឯកភាពជាតិ ការរួមគ្នាពង្រឹងអត្តសញ្ញាណជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍ជាតិខ្មែរ គឺជាការចាំបាច់ដែលខ្មែរគ្រប់ជំនាន់ត្រូវធ្វើ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព ឯកភាពជាតិកុំឱ្យមានការបែកបាក់ ព្រោះចំណុចនេះហើយដែលជាមូលដ្ឋានកុំឱ្យយើងមានការបែកបាក់និងបាត់បង់ដែលមិនត្រឹមតែបាត់ទឹកដីប៉ុណ្ណោះ ប៉ុន្តែថែមទាំងបាត់បង់ជីវិតមនុស្ស ស្លាប់បាត់បង់ជីវិត រត់ភៀសខ្លួនទៅក្រៅប្រទេសដោយសារសង្រ្គាម បាត់ទាំងសម្បត្តិវប្បធម៌យើងផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាយើង ធ្លាប់បានឆ្លងកាត់រួចហើយនូវការបែកបាក់គ្នា បាត់បង់ឯកភាពជាតិ ឯកភាពទឹកដី និងការចែកតំបន់គ្នាកាន់កាប់ ដែលចំណុចទាំងអស់នេះហើយដែលធ្វើឱ្យប្រទេសកម្ពុជាយើងធ្លាក់ចុះខ្សោយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort