សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិធានការក្តៅៗ បានដាក់ចេញជាប់ប្រចាំ ដើម្បីរក្សាការពារសណ្តាប់ធ្នាប់សាធារណៈ​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទជាសំនួរថា តើការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពកន្លងមក សម្រេចបាន១០០% ហើយឬនៅ? ចម្លើយគឺ នៅទេ។ ប៉ុន្តែវាគឺជាទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងដាក់ចេញវិធានការជាប់ជាប្រចាំដើម្បីឈានទៅសម្រេចបានភារកិច្ចជាអតិបមាជូនប្រជាពលរដ្ឋ។

សម្តេចធិបតី បានថ្លែងបន្តថា រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ជាអាទិភាពទាំងទៅលើការផ្តល់សេវា ទាំងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់និងបង្ក្រាបសកម្មភាពក្មេងទំនើង ករណីល្បែងស៊ីសង ករណីគ្រឿងញៀនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងរាជធានីភ្នំពេញ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort