សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាចារ្យ អាចារិនី ត្រូវចូលរួមយ៉ាងសកម្មជួយដល់សង្គម តាមរយៈការផ្តល់ការអប់រំជូនប្រជាពលរដ្ឋ យុវជនកូនចៅរបស់ប្រជាពលរដ្ឋឱ្យវៀរចាកពីអំពើទុច្ចរិត និងអំពើអបាយមុខផ្សេងៗ

នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាចារ្យ អាចារិនី ត្រូវធ្វើខ្លួនឱ្យបានត្រឹមត្រូវតាមធម្មវិន័យព្រះពុទ្ធសាសនានិងសីលធម៌សង្គម កសាងខ្លួនឱ្យក្លាយទៅជាបុគ្គលដែលគួរឱ្យគោរពស្រឡាញ់ និងទទួលបានការជឿទុកចិត្តពីប្រជាជន និងមហាជននៅមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាចារ្យ អាចារិនី ក្រៅពីមានតួនាទីដឹកនាំរៀបចំពិធីកម្មផ្សេងៗ ក៏អាចចូលរួមយ៉ាងសកម្មជួយដល់សង្គម តាមរយៈការផ្តល់ការអប់រំ ជូនប្រជាពលរដ្ឋ យុវជនកូនចៅរបស់ប្រជាពលរដ្ឋឱ្យវៀរចាកពីអំពើទុច្ចរិត និងអំពើអបាយមុខផ្សេងៗ ក៏ដូចជាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើហិង្សា និងការជួញដូរមនុស្សជាដើម។

ទោះយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សកម្មភាពរបស់អាចារ្យ អាចារិនី នឹងចូលរួមចំណែកដល់ប្រសិទ្ធភាពគោលដៅនៃការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort