អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ព្រែកជីកហ្វូណនតេជោ គឺជានិមិត្តរូបនៃសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ»

នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយនូវវីដេអូមួយដែលមានចំណងជើងថា «ព្រែកជីកហ្វូណនតេជោ គឺជានិមិត្តរូបនៃសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ»។

វីដេអូនេះមានរយៈពេល១៤នាទី បានបង្ហាញថា ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម ដោយមានការគាំទ្រនិងចូលរួមអបអរសាទរ ពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករ នៅទូទាំងប្រទេស។ ការបើកការដ្ឋានសាងសង់នេះ គឺជាសក្ខីភាពនៃការសម្រេចបាននូវស្នាដៃថ្មី ដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់ប្រវត្តិសាស្រ្តនៃការប្រើប្រាស់សក្តានុពលផ្លូវទឹក នៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង បន្ទាប់ពីបានបោះបង់ចោលនៅក្នុងអំឡុងសតវត្សទី៥ ឬទី៦នៃគ្រីស្ទសករាជ ដោយសារប្រទេសជួបប្រទះបញ្ហាសង្រ្គាម ឥតឈប់ឈរ។

គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានផ្តួចផ្តើមគំនិតដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងអាណត្តិទី៦ ហើយបាននិងកំពុងបន្តដឹកនាំអនុវត្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ គម្រោងនេះកើតចេញពីការគិតគូរបស់ខ្មែរ សាងសង់នៅលើទឹកដីខ្មែរ និងដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិខ្មែរពិតប្រាកដ។ ព្រែកជីកនេះនឹងបង្កើតឱ្យមានជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចថ្មី សម្រាប់អនាគតរបស់កម្ពុជា និងជានិមិត្តរូបនៃសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ ដោយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ៕

សូមទស្សនាវីដេអូ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort