សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារពាណិជ្ជនៅកម្ពុជាចំនួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់ឥណទាន ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំសមរម្យ ប្រមាណ ៨.៥០% និងលក្ខខណ្ឌអំណោយផល ដើម្បីគាំទ្រពលករ និងសិក្ខាកាមកម្ពុជា ដែលបាន និងកំពុងបម្រើការនៅក្រៅប្រទេស និងកំពុងត្រៀមរៀបចំខ្លួនមុនចេញបំពេញការងារនៅបរទេស។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយជាអាទិភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនពលករ ដែលធ្វើការនៅបរទេស ដើម្បីកាត់បន្ថយចំណាយ លើកកម្ពស់នូវសុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕