រាជរដ្ឋាភិបាល នឹងសាងសង់ផ្លូវពីរប្រភេទនៅតាមបន្ទាត់ព្រំដែន សម្រាប់បម្រើសេដ្ឋកិច្ច និងសម្រាប់ការពារបូរណភាពទឹកដី

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែននឹងត្រូវធ្វើផ្លូវពីរ សម្រាប់បម្រើសេដ្ឋកិច្ច និងផ្លូវសម្រាប់ក្រវាត់ព្រំដែន ប្រើក្នុងគោលដៅការពារបូរណភាពទឹកដី ហើយផ្លូវក្រវាត់ព្រំដែន គឺធ្វើកៀកទៅនឹងព្រំដែន ខណៈដែលផ្លូវសម្រាប់ធ្វើសេដ្ឋកិច្ច គឺធ្វើនៅខាងក្នុងព្រំដែន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ព្រំដែនយើងធ្វើផ្លូវពីរ ផ្លូវមួយខ្សែគឺផ្លូវសេដ្ឋកិច្ច ហើយផ្លូវសេដ្ឋកិច្ចយើងធ្វើនៅខាងក្នុង អាចមួយគីឡូម៉ែត្រ ពីរគីឡូម៉ែត្រ ឬបួនគីឡូម៉ែត្រ ជាក់ស្តែងនៅទិសព្រំដែនថៃ យើងធ្វើផ្លូវ១ខ្សែចាក់ពីកូនដំរី ចាក់ទៅប៉ៃលិន និងកន្លែងផ្សេងៗ នេះគេហៅផ្លូវសេដ្ឋកិច្ចខាងក្នុង ប៉ុន្តែព្រំដែនមួយទៀត គឺផ្លូវព្រំដែនក្រវ៉ាត់ព្រំដែន ផ្លូវនេះគឺធ្វើកៀកខ្លាំងនឹងព្រំដែន យើងធ្វើកន្លែងខ្លះ ប្រទេសជិតខាងដាក់ទ័ពមកប្តឹងមកឱ្យយើងធ្វើការ ព្រោះវាកៀកព្រំដែនពេក»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ចំពោះការសាងសង់ផ្លូវចំនួន២ខ្សែនេះ គឺមួយសម្រាប់ជំរុញសេដ្ឋកិច្ចខាងក្នុង និងផ្លូវក្រវាត់ព្រំដែនមួយទៀត ក្នុងគោលដៅការពារបូរណភាពទឹកដី និងដើម្បីឱ្យប៉ូលីស ទាហ៊ាន បានដើរល្បាត និងដើម្បីឱ្យប្រជាពលរដ្ឋ អាចធ្វើស្រែចំការបានទៅដល់កៀគនឹងព្រំដែនផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា យុទ្ធសាស្ត្រព្រំដែននេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងតាំងពីជាងឆ្នាំ១៩៩០ មកម្ល៉េះ និងបានបញ្ជាក់ថា ការការពារព្រំដែន មិនមែនកែប្រែព្រំដែនឱ្យក្លាយជាកន្លែងមានទាហានទាំងអស់នោះទេ គឺកែប្រែព្រំដែនទៅជាព្រំដែនសន្តិភាព និងមានសហប្រតិបត្តិការ តាមរយៈការដកកងទ័ពចេញ ហើយបើកច្រកអន្តរជាតិ ដែលនេះជាគោលដៅហើយយើងបានធ្វើជាប្រចាំផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន | JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើក ដើម្បីស្នើរៀ...

សេចក្តីប្រកាសព័ត៌មាន របស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន | JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើក ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃ បែជាលើកពេលជាបន្តបន្ទាប់
beylikdüzü escort escort beylikdüzü beylikdüzü escort