រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយដ៏ឆ្លាតវៃមួយ ដែលនឹងពន្លត់បញ្ហាការកាប់ទន្ទ្រានដីព្រៃខុសច្បាប់នៅតំបន់អភិរក្សនិងតំបន់ទេសចរណ៍ដ៏ទាក់ទាញនានា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងពេលខាងមុខដ៏ខ្លីនេះរាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយដ៏សំខាន់ ដែលនឹងត្រូវប្រើប្រាស់ប្រជាជនដើម្បីការពារដីធ្លី ជាពិសេសការទប់ស្កាត់ការទន្ទ្រានដីធ្លីខុសច្បាប់។

សម្តេចធិបតី បានថ្លែងបន្តថា នៅភាគឦសាន និងទៅបណ្ដាខេត្តមួយចំនួន នឹងមានការដោះស្រាយបញ្ហាការកាប់ទន្ទ្រានដីធ្លី ក៏ដូចជាបញ្ហាប្រជាជនអត់ដីផងដែរ។ នៅក្នុងគោលនយោបាយនេះ គឺជាវិធីសាស្ត្រមួយព្រួញបាញ់បានសត្វពីរ ប៉ុន្តែបើនៅព្រួយបារម្ភទៀត នោះគោលនយោបាយនេះ នឹងជួយរំលត់ពីបញ្ហាបាត់ទឹកដី និងទប់ស្កាត់ការទន្ទ្រាន្ទដីព្រៃខុសច្បាប់ជាដើម។

នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នៅពេលដែលយើងរៀបចំផែនការ សកម្មភាព ជាយុទ្ធសាស្ត្រធ្វើការ គឺរាជរដ្ឋាភិបាលច្បាស់ ហ៊ាននិយាយ ហ៊ានធានា ព្រោះសម្តេចធិបតី គ្មានគោលការស្ពាយប្រពន្ធកូនទៅណាចោលកម្ពុជានោះទេ។ សម្ដេចបានសង្កត់ធ្ងន់ថា ថ្មីៗនេះ សម្ដេចទើបបានចុះហត្ថាលេខាឱ្យកសាងមន្ទីរសុខាភិបាលខេត្តរនគិរី ដែលមានទីតាំងនៅលើបឹងកន្សែង ហើយទីតាំងបឹងកន្សែងនេះ ត្រូវរៀបចំថែរក្សាធ្វើជាសម្បត្តិសាធារណៈ ដោយកែទៅជាតំបន់ទេសចរណ៍ប្រកបដោយផាសុកភាព ដើម្បីឱ្យទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទៅទស្សនាកំសាន្តបានច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort