សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនជារបស់អ្នកណាទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណប្រទេសមួយដែលមកប្រាប់ថា កុំឱ្យប្រទេសមួយទៀតមកវិនិយោគនៅកំពង់សោមប្រយ័ត្នបាត់អធិបតេយ្យភាព។ ប្រទេសនោះបានប្រាប់សម្ដេចកុំទុកចិត្តប្រទេសមួយហ្នឹងព្រោះគេចង់បានកន្លែងហ្នឹងតាមរយៈការធ្វើសកម្មភាពនៅកំពង់សោម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅវិញថា ប្រជាពលរដ្ឋខ្មែរមិនល្ងង់ទេ យើងក៏មានសមត្ថភាពមើលដែរថាអ្វីល្អឬអាក្រក់ ជាក់ស្តែងមកដល់ពេលនេះ កំពង់សោមមិនមានការបាត់បង់អធិបតេយ្យភាពនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំគម្រោង៥ឆ្នាំហើយដើម្បីពង្រឹងខេត្តជាប់សមុទ្ររបស់យើងជាសក្តានុពល និងជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនគ្រាប់ពេជ្ររបស់អ្នកណាទេ ពោលគឺយើងពង្រឹងខ្លួនឯង យើងម្ចាស់ការខ្លួនឯង ដោយខិតខំបង្កើនធនធានមនុស្សដើម្បីចេញទៅធ្វើការនៅគ្រប់កន្លែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort