សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការរួមគ្នា (CLV) មិនមែនជាការដាក់ហ៊ុនរកស៊ីជាមួយគ្នាទេ

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចសហប្រតិបត្តិការរួមគ្នា (CLV) មិនមែនជាការដាក់ហ៊ុនរកស៊ីជាមួយគ្នារវាងប្រទេសទាំង៣ទេ។ ជាក់ស្តែង ផែនការមេអភិវឌ្ឍន៍ភាគឦសានរបស់យើង គឺយើងមាន២៥ឆ្នាំមកហើយ ក្នុងនោះការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំង៣មានតិចណាស់ ហើយក៏មានផងដែរជំនួយពីជប៉ុន ឬ អាល្លឺម៉ង់ ប៉ុន្តែភាគច្រើននៃសំណង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចគឺខ្មែរធ្វើដោយខ្លួនឯងទាំងអស់នៅខេត្តទាំង៤ រួមទាំងវិស័យឯកជនផង ដូចជាការបង្កើតសាកលវិទ្យាល័យ បង្កើតគ្រឹះស្ថានឧត្តមសិក្សានៅខេត្តទាំងនោះដើម្បីឱ្យកូនខ្មែររៀននៅទីនោះ ឱ្យកូនខ្មែរកាន់តែខ្លាំង គឺខ្មែរធ្វើទាំងអស់ គ្មានបានដាក់ហ៊ុនជាមួយអ្នកណាឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើយើងជាអ្នកវិភាគ យើងត្រូវមើលសមិទ្ធផលនៅលើដីជាក់ស្ដែង។ ជាការពិត ពីមុនយើងអត់មានបង្គោលព្រំដែន យើងបោះបង្គោលព្រំដែន នៅពេលដែលបោះហើយ ដើម្បីកុំឱ្យបង្គោលព្រំដែនដើរ យើងធ្វើផ្លូវក្រវាត់នៅទីនោះទៀត ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងមើលឃើញរាល់ថ្ងៃ រួមទាំងអ្នកដែលព្រួយបារម្ភអាចទៅមើលបានផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort