សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់បរទេសនានាកុំចោទរាជរដ្ឋាភិបាលផ្តាច់ការនៅពេលចាត់វិធានការច្បាប់ចំពោះអ្នកញុះញង់បំភ្លៃរឿងគម្រោង CLV

នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បរទេសនានាកុំចោទរាជរដ្ឋាភិបាលផ្តាច់ការនៅពេលចាត់វិធានការច្បាប់ចំពោះអ្នកញុះញង់បំភ្លៃរឿងគម្រោង CLV ពីព្រោះថា រាជរដ្ឋាភិបាល ត្រូវតែការពារប្រទេសកុំឱ្យមានអស្ថិរភាព ដើម្បីការពារផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនអាចឱ្យប្រជាជនកម្ពុជា១៧លាននាក់ ក្លាយទៅជាជនរងគ្រោះដែលកើតឡើងដោយសារជនមួយក្តាប់តូចដែលបានញុះញង់នាំឱ្យកើតមានបាតុកម្មដូចប្រទេសបង់ក្លាដេសនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ហេតុការណ៍ចលាចលដែលកើតឡើងនៅប្រទេសបង់ក្លេសដេស កើតឡើងដោយសារមនុស្សមួយចំនួនតូច ប៉ុន្តែអ្នកដែលរងគ្រោះស្លាប់បាត់បង់ជីវិត និងរងរបួសគឺប្រជាជនតែម្តង ជាពិសេសគឺប៉ះពាល់ដល់សេដ្ឋកិច្ចបង់ក្លាដេសង ដែលហេតុការណ៍ទាំងអស់នេះ យើងមិនចង់ជួបនោះទេ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort