សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំជឿថា ប្រជាជនកម្ពុជា មិនចង់ឱ្យប្រទេសចលាចលដូចឆ្នាំ២០១៣នោះទេ

នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដែលចង់ញុះញង់ដុតប្រទេសឈានទៅដល់សកម្មភាពបាតុកម្ម កុប្បកម្មដូចប្រទេសបង់ក្លាដេសនោះ សូមពិចារណាថា ប្រជាជនទូទៅមិនចង់ឱ្យប្រទេសជួបចលាចលដូចស្ថានភាពកាលពីឆ្នាំ២០១៣នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភាពចលាចលកាលពីឆ្នាំ២០១៣ ដូចគ្នានឹងស្ថានភាពនៅប្រទេសបង់ក្លាដេសបច្ចុប្បន្ន គឺប្រជាជនមិនចង់ជួបប្រទះទៀតទេ ព្រោះវាបានធ្វើឱ្យមានការរាំងស្ទះដល់ការអភិវឌ្ឍ ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំជឿតាមការញុះញង់របស់ជនអគតិពាក់ព័ន្ធនឹងតំបន់ CLV នេះ ដែលអាចរហូតឈានដល់ធ្វើឱ្យប្រទេសធ្លាក់ក្នុងចលាចល អសន្តិសុខសង្គមដូចប្រទេសបង់ក្លាដេសបច្ចុប្បន្ន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort