ឧបនាយករដ្ឋមន្ត្រី ហ៊ុ​ន ម៉ានី ផ្ញើសារចូលរួមរំលែកទុក្ខ ជូនក្រុមគ្រួសារសពអាកាសយានិកទាំង២រូប ដែលពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ លើខ្នងភ្នំយ៉ាវយ៉ៃ ខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយយ៉ាងក្រៃលែង ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងសពលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ជាអាកាសយានិកនៃកងទ័ពជើងអាកាស ដែលពលីក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមរយៈបណ្តាញសង្គម Facebook ផ្លូវការបង្ហោះនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានសេចក្ដីសោកស្ដាយ ដោយបាន​ទទួលដំណឹងមរណភាពនាយទាហាន នៃ​កងទ័ព​ជើង​អាកាស​ទាំង២ គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ​ដែលបានបាត់ខ្លួន​អំឡុង​ពេលហ្វឹកហ្វាត់ ដោយឧទ្ធម្ភាគចក្រ​បាន​បាត់ការទាក់ទងកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។ មរណភាព​របស់​លោក​ទាំង២ គឺជាការបាត់បង់ធនធានមនុស្ស ស្វាមីល្អ ឪពុកល្អ និងយោធិនសកម្ម​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​។ ខ្ញុំសូមចូល​រួម​រំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ​លោកទាំង២​​បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្ដុកក្ដួលនេះ សូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងក្តីអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងសពលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលមិនត្រឹមតែជាការបាត់បង់ឧត្តមស្វាមី ឪពុក និងញាតិមិត្តជាទីគោរពស្រឡាញ់ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់វីរយុទ្ធជនកម្ពុជាដ៏ឆ្នើម មានសេចក្តីមោះមុត អង់អាចក្លាហានមួយរូប ដែលបានលះបង់អាយុជីវិត ក្នុងបេសកកម្មបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងសពលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort