សម្តេចតេជោ ហ៊ុន សែន បានលើកមូលហេតុដ៏ចម្បងក្នុងការអភិវឌ្ឍតំបន់ត្រីកោណជាប់មុំ៣ រវាងកម្ពុជា ឡាវ និងវៀតណាម

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីមូលហេតុដែលត្រូវបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នេះឡើង ដោយសម្ដេចបានគូសបញ្ជាក់ថា បណ្ដាខេត្តដែលនៅជាប់ព្រំប្រទល់មុំទាំង៣នេះ គឺជាតំបន់ដែលក្រីក្រជាងគេ លំបាកជាងគេ ហើយបើនិយាយតែចំពោះកម្ពុជាវិញ ក្នុងទស្សវត្សទី៨០ រហូតមកដល់ឆ្លងកាត់សតវត្សរ៍ទី២០ ឆ្លងចូលសតវត្សទី២១ ហើយគឺកម្ពុជានៅតែខ្ចីផ្លូវថ្នល់វៀតណាមប្រើប្រាស់នៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ផ្លូវលេខ៧៦ កាលពីមុនជាផ្លូវដី គ្មានផ្លូវកៅស៊ូ មិនអាចធ្វើដំណើរបានដោយងាយស្រួលនោះទេ ហើយបងប្អូននៅខេត្តមណ្ឌលគិរីមួយភាគដែលជាមន្ត្រី ឬពាណិជ្ជករ ត្រូវធ្វើដំណើរឆ្លងកាត់តាមប្រទេសវៀតណាម រួចទើបបានចេញមកកាន់កម្ពុជាវិញ តាមស្វាយរៀង ឬតាមខេត្តកំពង់ចាម។ រីឯខេត្តរតនៈគិរីវិញក៏ដូចគ្នាដែរ គេមិនអាចធ្វើដំណើរចុះមកតាមខេត្តស្ទឹងត្រែងបានទេ ដោយពេលនោះផ្លូវលេខ៧៨ ម្ខាងកាន់កាប់ដោយខ្មែរក្រហម ហើយម្ខាងទៀតមានសភាពលំបាកខ្លាំង។ ដូចនេះគេត្រូវពឹងពាក់ទៅលើប្រទេសវៀតណាម ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧៨ ពីទីរួមខេត្តរតនគិរី មកកាន់ស្រុកអូយ៉ាដាវព្រំដែនវៀតណាម រួចឆ្លងចូលប្រទេសវៀតណាម។ ជាមួយគ្នានោះ ក៏មានផលិតផលមួយចំនួនក៏បានឆ្លងកាត់តាមប្រទេសវៀតណាមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ស្តីពីការទាក់ទិនក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA)៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort