សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រវតិ្តសាស្រ្តនិងបទពិសោធន៍ជាក់ស្តែងបង្ហាញថា វត្តអារាម ព្រះសង្ឃ ព្រះពុទ្ធសាសនាដើរតួនាទីដ៏សំខាន់នៅក្នុងការបណ្តុះបណ្តាលនូវបញ្ញាញាណជាថ្នាលបណ្តុះគ្រាប់ពូជបញ្ញាវន្តសម្រាប់ការអភិរក្ស និងអភិវឌ្ឍជាតិលើគ្រប់វិស័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និងមានចីរភាពទាមទារឱ្យមានការអប់រំផ្នែកគុណធម៌ សីលធម៌ និងចរិយាធម៌ ជាពិសេសការអប់រំតាមគន្លងមាគ៌ាតាមព្រះពុទ្ធសាសនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិលាកសាងសារៈមន្ទីរតំកល់វត្ថុបុរាណនៅវត្តរាជបូណ៌ខេត្តសៀមរាប» នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕